លោក ហ៊ុន សែន កោតសរសើរ គណៈ ប្រតិភូកម្ពុជា ក្នុងសវនាការ តុលាការទី ក្រុងឡាអេ
Cambodia News
ព្រៃវែង ៖ ក្នុងពិធី កាត់ឫសសីមា ឆ្លងព្រះវិហារវត្ដសិរីឧត្ដម ក្នុងស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី២២ ខែ មេសា នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកោតសរសើរ យ៉ាងខ្លាំង ចំពោះគណៈប្រតិភូប្រទេស កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋ មន្ដ្រី ហោ ណាំហុង ព្រមទាំងមេធាវីជន ជាតិបរទេសទាំង ៣រូប បារាំង អង់គ្លេស និងអាមេរិក ដែលបានចូលរួមសម្រាប់សវ នាការបកស្រាយសាលក្រម នៅតុលាការ ទីក្រុងឡាអេ ជុំវិញរឿងប្រាសាទព្រះវិហារ ជាមួយភាគីថៃ ។
ក្នុងរយៈពេលមួយសបា្ដហ៍ នៃដំណើរ ការសវនាការ នៅតុលាការក្រុងឡាអេ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងនូវ ចំណុច ២ គឺទី១ កម្ពុជាបានឡើងការពារ និងលើកឡើងទឡ្ហីករណ៍របស់ខ្លួន ស្នើឱ្យ តុលាការក្រុងឡាអេ បកស្រាយសាលក្រម ឡើងវិញ។
ទី២ គឺក្រុមជ្រុលនិយមថៃ បានខិតខំមិនចង់ឱ្យតុលាការ បកស្រាយ សាលក្រមដែលត្រង់ចំណុចនេះ ត្រូវបាន សម្ដេចយល់ថា ទង្វើរបស់ក្រុមជ្រុលនិយម ថៃ ដឹងខ្លួនខុស ជាហេតុនាំឱ្យពួកគេចង់រា រាំងការបកស្រាយសាលក្រម ។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹក នាំដោយលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានវិលមកកាន់ប្រទេសកម្ពុជា វិញហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីបានធ្វើដំណើរទៅ ចូលរួមសវនាការតុលាការក្រុងឡាអេកាល ពីថ្ងៃទី០៩ ខែមេសា កន្លងទៅ ៕