បុរសម្នាក់ត្រូវគេចាក់ស្លាប់ដោយសារទាស់សំដីគ្នា
Cambodia News
បោយប៉ែត ៖ កាលពីវេលាម៉ោង១៥និង៥០នាទីរសៀលថ្ងៃទី២១ មេសា បុរសម្នាក់ត្រូវបានគេចាក់និងកាំបិតបន្លែមុខស្រួច ដេកស្លាប់ក្នុងថ្លុកឈាម នៅម្ដុំស្ថានីយរថភ្លើងចាស់ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសរងគ្រោះខាងលើឈ្មោះ ហៅគេក្រៅតូនី ភេទប្រុស អាយុជាង៤៥ឆ្នាំ គ្មានទីលំនៅរពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ជនសង្ស័យឈ្មោះ (គេហៅ) អាត្រសក់ ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរជាអ្នកហៅភ្ញៀវដាក់រថយន្ត ស្នាក់នៅក្នុងស្ថានីយរថភ្លើងចាស់ដូចគ្នាដែរ។
តាមប្រភពពត៌មានពីស្ត្រីឈ្មោះវឿន គន្ធា អាយុ២៤ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃើញហេតុការណ៍ចាក់សម្លាប់បានឲ្យដឹងថា មុនហេតុការណ៍កើតឡើង ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយជនបង្កក៏ត្រូវជនបង្ករយកកាំបិតបន្លែចុង ស្រួចមកចាក់មួយកាំបិតខាងក្រោយផ្នែកបោះដៃផុតបង្កឲ្យស្លាប់តែម្ដងរួច ជនដៃដល់គេចខ្លួនបាត់។
ទោះបីជាយ៉ាងប៉ូលិសក្រុងប៉ោយប៉ែតបានតាមចាប់ជនសង្ស័យខាងលើនេះបាននៅនិងផ្ទះម្ដាយបង្កើត ខ្លួនឯងតែម្ដង ហើយក៏បានចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕

