តូចចិត្ត នឹងឪពុកចុងចាប់រំលោភ លេបថ្នាំសម្លាប់ខ្លួន
Cambodia News
ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី២០ ខែមេសា នារីម្នាក់ឈ្មោះ សុខ ស្រីពេជ្រ អាយុ១៨ឆ្នាំ បានគិតខ្លីលេបថ្នាំសម្លាប់ខ្លួន ដោយសារតូចចិត្តនឹងឪពុកចុងចាប់រំលោភ ហើយត្រូវបានអ្នកស្រុកភូមិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។
អ្នកភូមិរស់នៅភូមិជន្លាត់ដៃ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដែលនាំនារីគ្រោះខាងលើមកសង្គ្រោះនៅមន្ទីរពេទ្យបានឲ្យដឹងថា មូលហេតុដែលនាងគិតខ្លីលេបថ្នាំសម្លាប់ខ្លួន គឺដោយសារនាងមានការឈឺចាប់និងខ្មាស់អៀន ជាមួយគូរដណ្តឹង ដោយសារគូរដណ្តឹងនាងបានផ្តាច់ពាក្យពីរូបនាងវិញព្រោះលេចឮព័ត៌មាន ពីឪពុកចុងនាងចាប់នាងរំលោភ។
បច្ចុប្បន្ន អាការះរបស់នារីរងគ្រោះខាងលើមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយសារនាងលេបថ្នាំជ្រាបចូលពេញរាងកាយ ហើយកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះ ដោយគ្រូពេទ្យអះអាងថា មិនទាន់ដឹងថាយ៉ាងណានៅឡើយដែរ៕ ហេង នាង