កូន​មិន​ទុក​កិត្តិយស​​ឲ្យ​ឪពុក​ជា​មេ​ប៉ូលីស​និង​ជាសេដ្ឋី

Cambodia News
ឌួង ឆាយ អាយុ ២០ឆ្នាំ (បានរត់គេចបាត់) ជា​កូន​ប្រុស​លោក ដួង ងៀប ​អនុ​ប្រធាន​​អន្តោ​ប្រវេសន្ត ក្រសួង​មហា​ផ្ទៃ និងជា​ឧក​ញ៉ា ដែល​បង្ក​បញ្ហា​ជាច្រើនលើក
នៅ​ក្នុង​សង្គម។ សមត្ថ​កិច្ច​​កំពុង​​តាម​​ចាប់ខ្លួន។

ជាកូន​​ក្នុងត្រកូល​អ្នកធំនិងមាន​សម្បត្តិមហាសាល ធ្វើឬកពាល ដែល​ធ្វើ​ឲ្យ​ខូចកិត្តយស​ដល់ឪពុក​ជាមន្រ្តីនគរបាល និង​​ជា​ឧកញ៉ា ខណៈដែល​យុវជន​រាប់​ពាន់​​បាន​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍អង្គរស្រ្កាន​នៅ​សៀបរាប ដែលរៀចំដោយ​​​សហ​ភាព​​​​​សហព័ន្ធ​​​យុវជន​កម្ពុជា (ស.ស.យ.ក) ដើម្បី​​ជួយ​លើកស្ទួយ​តម្លៃ​វប្បធម៌ និងប្រពៃណីខ្មែរ តែ​បែរជា​យុវជនចង្រៃពីរនាក់នេះ ដោយរួមទាំងបក្ខពួកខ្លះទៀតបាន​បង្ក​បញ្ហា​​ក្នុងសង្គម ធ្វើ​ឲ្យគេឯងរងរបួស និង​ខាត​បង់​ទ្រព្យ​សម្បត្តិ។ លោកយុវជនចោលម្សៀត។

លោកឧត្ដមសេនីយ៍ទោ យ៉ា គឹមអ៊ី ​និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន​នោយាយ​ថា ឌួង គឹមឡុង អាយុ១៧ឆ្នាំ ត្រូវបាន​ចាប់ខ្លួន តែ​ឈ្មោះ ឌួង ឆាយ អាយុ២០ឆ្នាំ បានរត់គេចបាត់ ដែលយុវជនទាំងពីរជាកូនប្រុសរបស់ លោក ឌួង ងៀប ​អនុ​ប្រធាន​​អន្តោ​ប្រវេសន្តក្រសួង​មហា​ផ្ទៃ និងជា​ឧកញ៉ា។  សមត្ថកិច្ច ក្រោមបញ្ជារបស់តុលាការកំពុងតាមចាប់ខ្លួន ឌួង ឆាយ បន្តទៀត ដោយសារយុវជនទាំងពីរនេះបានប្រើអំពើហិង្សាលើជន ស្លូត​ត្រង់​នៅ​ក្នុង​ហាងយីហោ ហ្គេឡាង ឡារ៉ង់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន នៅ​វេលា​ម៉ោង ២ រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃទី១៤ខែមេសាឆ្នាំ២០១៣។

លោកឧត្ដម យ៉ា គឹមអ៊ី បាប​ប្រាប់អ្នកយកព័ត៌មានថា សេ កូនប្រុសរបស់ លោក ឌួង ងៀប ទាំង២នាក់ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេត​នា ដោយប្រើប្រាស់អាវុធនិងពីបទប្រើប្រាស់​អាវុធខុសច្បាប់  ហើយ​កម្លាំងកងរាជអាវុធ ហត្ថបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការរួចហើយ រួម​ជា​មួយ​នឹងវត្ថុតាង រួមមានអាវុធខ្លីម៉ាករ៉ូឡូ១ដើម,កាំភ្លើង អាកាស្វាយបត់១ដើម និងរថយន្ដទំនើប ២គ្រឿង៕

រូបក្នុងហ្វេសប៊ុក http://www.facebook.com/photo.php?fbid=436229279801814&set=a.367858613305548.86187.367498986674844&type=1&theater
ឌួង គឹមឡុង អាយុ១៧ឆ្នាំ ត្រូវបាន​ចាប់ខ្លួន
តុលាការសម្រេចឃុំខ្លួនកូនប្រុសឧកញ៉ា ឌួងងៀប និងអង្គរក្ស ពីបទ អំពើហិង្សា​ដោយ​ចេត​នា​និងកាន់កាប់រក្សាអាវុធទុកដោយខុសច្បាប់។ រូបក្នុង Facebook: http://www.facebook.com/photo.php?fbid=393651577408821&set=a.279601125480534.60821.279582138815766&type=1&theater
ឌួង ឆាយ អាយុ២០ឆ្នាំ បានរត់គេចបាត់

 

Related Articles

Back to top button
Close
Close