នៅឆ្នាំ២០១៣ ពិធីបុណ្យអុំទូកត្រូវតែធ្វើជាធម្មតាឡើងវិញ
Cambodia News
ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ ជិតស្ពានព្រែកព្នៅ ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះ ពិធីបុណ្យអុំទូក ត្រូវតែធ្វើជាធម្មតាឡើងវិញ បន្ទាប់ពីខកខានមិនប្រារព្ធពិធីបុណ្យអុំទូក អស់រយៈពេលពីរឆ្នាំជាប់ៗគ្នារួចមក។
លោក ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១១ ទឹកជំនន់ និងនៅឆ្នាំ២០១២ អតីតព្រះមហាក្សត្រ ចូលទិវង្គត យើងអត់បានអុំ ដូច្នេះនៅឆ្នាំ២០១៣ យើងប្រារព្ធធ្វើ ហើយសម្រាប់ពិធីបុណ្យអុំទូកនៅឆ្នាំនេះ នឹងធ្វើឡើង នាថ្ងៃទី១៦ ១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣៕