បក្ស​ប្រឆាំង ​ព្រ​មាន​ធ្វើ​បាតុ​កម្ម​បើ ​គ.ជ.ប​ មិន​កែ​ប្រែជំ​ហរ​

Cambodia News

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ ជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ បាន​ថ្លែង​ដោយ​ព្រមាន​ថា បើសិនជា គ​.​ជ​.​ប​ មិន​កែប្រែ​ជំហរ មិន​ធ្វើបញ្ជី​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​ទេ ហើយ​និង​មិន​ធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​មួយចំនួន ពិសេស ​គ​.​ជ​.​ប នៅ​ថ្នាក់ក្រោម ហើយ​នៅតែ​ធ្វើការ​ដោយ​គ្មាន​តម្លាភាព និង​ការទទួលខុសត្រូវ​ទេ នោះ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​បាតុកម្ម នៅ​ថ្ងៃទី​២៤ ខែមេសា ខាងមុខនេះ។​

538858_579693155389337_423617559_nលោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម នៅ​ថ្ងៃទី​២៤ ខែមេសា​ខាងមុខនេះ គឺជា​ដំណាក់​កាល​ទី​១ ដែលមាន​អ្នកចូលរួម​យ៉ាង​តិច ៤.០០០ នាក់ ដោយ​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិប​តេយ្យ ហើយ​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ទីនោះ ប្រហែលជា ៣០ នាទី រួច​ដើរ​ចេញ​ដំណើរ​ទៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត គ​.​ជ​.​ប​. នៅក្នុង​ក្រសួង​មហាផ្ទៃ​។

អ្នកនាំពាក្យ​រូបនោះ បាន​អះអាងថា «​គម្រោង​ធ្វើបាតុកម្ម របស់​គណ​បក្សប្រឆាំង​នេះ គឺ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើ​តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ មិនអាច​ទទួលយកបាន​ការ​បោះឆ្នោត​ឡប់ឡែ ដែល​មេដឹកនាំ​ឡើងកាន់​អំណាច ដោយ​ការ​លួច​បន្លំ​សន្លឹកឆ្នោត»។

ទាក់​ទង​នឹង​ការ​ព្រមាន​ធ្វើ​បាតុកម្មនេះ​ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប. បាន​ថ្លែងថា គ​.​ជ​.​ប គ្រាន់តែ​ធ្វើទៅ​តាមច្បាប់​ប៉ុណ្ណោះ ហើយ គ​.​ជ​.​ប មិន​អាច​​​កែប្រែ​អ្វី​តាម​ការទាមទារ​របស់​គណបក្សប្រឆាំង ឬ​សង្គម​ស៊ីវិល ដែល​ផ្ទុយ​នឹង​ច្បាប់​បានទេ៕

 

Related Articles

Back to top button
Close
Close