កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹងបើកនៅព្រឹកថ្ងៃទី ៥ ខែមីនា រយៈពេល៨ថ្ងៃ

Cambodia News

ថ្ងៃត្រង់ថ្ងៃទី៤ ខែមីនា កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Lou Qinjian អ្នកនាំពាក្យនៃមហាសន្និបាតសភាបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានចិន និងបរទេស។

លោកបានណែនាំអោយដឹងថា    កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នឹងបើកធ្វើនៅព្រឹកថ្ងៃទី ៥ ខែមីនា បិទបញ្ចប់នៅល្ងាចថ្ងៃទី១២ ខែមីនា ដែលមានរយៈពេល ៨ ថ្ងៃ ក្នុងនោះនឹងមានការបើកធ្វើកិច្ចប្រជុំពេញអង្គចំនួន ៣ លើក។ 

លោកបានណែនាំអោយដឹងថា  របៀបវារៈនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះសរុបមាន ១១ ខ្លឹមសារ ដូចជា ៖ ពិនិត្យពិភាក្សារបាយការណ៍ការងារនៃរដ្ឋាភិបាលចិន , ពិនិត្យពិភាក្សាសេចក្តីព្រាងផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិនរយៈពេល ៥ ឆ្នាំទី ១៥  ,  ពិនិត្យពិគ្រោះពិភាក្សាសេចក្តីព្រាងនៃច្បាប់បរិស្ថាននិងអេកូឡូស៊ីចិន សេចក្តីព្រាងនៃច្បាប់ជំរុញសាមគ្គីភាពនិងវឌ្ឍនភាពប្រជាជាតិចិន សេចក្តីព្រាងនៃច្បាប់គម្រោងអភិវឌ្ឍជាតិចិន ជាដើម។

ក្នុងអំឡុងពេលកិច្ចប្រជុំ នឹងធ្វើសន្និសីទកាសែតចំនួន៣លើក ផ្តោតលើប្រធានបទសេដ្ឋកិច្ច សង្គមកិច្ចនិងការទូតដាច់ដោយឡែកពីគ្នា ។

ទាក់ទិននឹងនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក អ្នកនាំពាក្យបានថ្លែងថា ចិននិងអាមេរិកគួរគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន  សហប្រតិបត្តិការ និងឈ្នះ-ឈ្នះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close