ក្រុមយុវជនជួបជុំគ្នានិយាយអំពីអាស៊ាន
នៅព្រឹកថ្ងៃទី២៦ ដល់ថ្ងៃទី២៨ មីនា ២០១២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច វេទិកាយុវជនអាស៊ាន នឹងចាប់ផ្តើមធ្វើឡើងនៅសណ្ឋាគារ ហ្គោលដិន ស្ទេឌាម ជិតស្តាតចាស់ ក្បែររង្វង់មូលគល់ស្ពានជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ។ វេទិកានេះ មានការចូលរួមពីយុវជនកម្ពុជា និងយុវជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន សរុបចំនួន ១០០ នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឲ្យយុវជនជជែកពិភាក្សាពីកង្វល់នានា ដែលពាក់ព័ន្ធទៅយុវជន ដូចជា ការអប់រំ បរិស្ថាន ការចូលរួមពេញលេញរបស់យុវជន និងធ្វើជាអនុសាសន៍ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ ពេលខាងមុខនេះ៕