ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីព្រឹកនេះមានរបៀបវារៈ៣ ដែលត្រូវលើកមកពិភាក្សា
Cambodia News
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រី ហើយនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីព្រឹកនេះ មានរបៀបវារៈដែលត្រូវលើកយកមក ពិភាក្សានាពេលនោះរួមមាន ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
២-សេចក្ដីព្រាងអនុក្រឹត្យស្ដីពី បែបបទនៃការទទួលសិទ្ធិ និងកាតព្វកិច្ចទាក់ទងនឹងស្ថានភាពទាំង៥នៃយោធិនអាជីព និងបទប្បញ្ញត្ដិដោយ ឡែកចំពោះនាយទាហានថ្នាក់ឧត្ដមសេនីយ៍ និង ៣-បញ្ហាផ្សេងៗ។
ចំពោះសម័យពេញអង្គគណៈរដ្ឋមន្ដ្រី ប្រចាំសបា្ដហ៍នាថ្ងៃសុក្រទី១២ និងទី១៩ ខែមេសា ឆ្នាំ២០១៣ខាងមុខ ស្នើសុំលើកទៅ ពេលក្រោយវិញ ៕