អតីត​អ្នក​បុរី​កីឡា ​គំរាម​សង់​ផ្ទះ​នៅ​កន្លែង​ចាស់​វិញ​

Cambodia News

ភ្នំពេញ៖ នៅ​ថ្ងៃទី​០៣ ខែ​មេសា​នេះ អតីត​អ្នកភូមិ​បុរី​កីឡា​៤៥​គ្រួសារ ដែល​កំពុង​បោះតង់ រស់នៅ​លើ​គំនរ​សំរាម​បណ្តោះអាសន្ន ដោយ​សារ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​បណ្តេញ​​ចេញ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នោះ​បាន​ធ្វើ​ការ​គំរាម​សង់ផ្ទះ​នៅ​កន្លែង​ចាស់​​វិញ ប្រសិន​បើ​​អាជ្ញាធរ​​ពាក់​ព័ន្ធ​​មិន​អាច​​រក​​ដំណោះ​ស្រាយ​បាន​។​

P P1ក្រុមអ្នកតវ៉ា​អះអាង​ប្រាប់​អ្នកសារព័ត៌មាន ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​​ទី​៣​​ ខែ​មេសា​នេះ ​ថា ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​បណ្តេញ​​​ពួក​គេ​ចេញ​ដោយ​ហិង្សា​កាលពី​ជាង​មួយ​ឆ្នាំ​មុន ដោយ​គ្នាន​​ផ្តល់​សំណង​ឡើយ។

​ក្រុម​អ្នកតវ៉ា​ភាគច្រើន​​ជា​ស្ត្រី​ទាំង​នោះ​បន្ត​ថា មក​ដល់​ពេល​​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ពិសេស​មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ អត់​សមត្ថភាព​ជំរុញ​ឲ្យ​​ក្រុមហ៊ុន ផ្តល់​សំណង​ជូន​​ពួកគេ​ទេ​។​ ពួកគេ​ថា​ជម្រើស​​​តែមួយគត់ ​គឺ​មក​សង់​លំនៅឋាន​ថ្មី​នៅលើ​ដី​ចាស់​វិញ។

លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​លើកឡើង​របស់​អ្នក​ភូមិ​នេះ​ទេ ដោយ​អះ​អាង​​ថា លោក​​កំពុង​​ជាប់​រវល់ ប៉ុន្តែ​តំណាង​អ្នកភូមិ​ដែល​បាន​ចូល​​ដាក់​ញត្តិ អ្នកស្រី ជុំ ង៉ាន់​ អះអាងថា មន្ត្រី​នៅ​សាលា​រាជធានី​សន្យា​​​ផ្តល់​ចម្លើយ​នៅ​សប្តាហ៍​ក្រោយ៕

Related Articles

Back to top button
Close
Close