ឌុច លីដា ប៉ះជាមួយតារាប្រុសសិង្ហបុរី

សារព័ត៌មាន​​ Cambodia News/

10154900_468460013285024_8705182408677780165_nភ្នំ​​ពេ​ញ​​ (២៧ ឧ​សភា ​២០១៤)​ ​៖ ចាត់ទុ​កជា​លើកដំ​បូងហើ​យស​ម្រាប់តា​រា​សម្ដែង​និង​បង្ហា​ញ​ម៉ូ​ត​ស្រី​​ របស់​​កម្ពុជា​ ​កញ្ញា​ ឌុច​ លីដា ដែលត្រូ​វ​​ផ្គូផ្គង​​ចាប់​​គូ​​ឲ្យ​ជួប​​ជា​មួយ​​តារា​សម្ដែង​​ប្រុស​​របស់ ​​ប្រទេស​​សិង្ហបុ​រី​​ដែល​​កំពុង​​ទទួល​​បាន​​ការ​គាំទ្រ​​ទាំង​​នៅ​​ ប្រទេស​​ដើម​​លោក E​lvin ​NG ក្នុងរឿង“ដំរី​មរកត​”​។​

កញ្ញា​​ឌុច​ លីដា​​ដែល​​​សម្ដែង​​ជា​តួ​​នាង “ម៉ាលី”​ បាន​​ឲ្យ​​ដឹង​​​​ថា ​កញ្ញារី​ក​រា​យ​យ៉ាង​ខ្លាំង​​ចំពោះ​ឱ​កាស​លើក​ដំបូង​​ក្នុង​​ការ​សម្តែង​ជា ​មួយ​លោក ​Elvin NG ។ កញ្ញាប​ញ្ជាក់ថា​ កន្លង​មកកញ្ញា​ធ្លាប់តែ​ឃើញលោកEl​vin​ NG​​ក្នុង​ខ្សែ​ភាពយ​ន្តប៉ុ​ណ្ណោះប៉ុន្តែ​​ពេល​​នេះក​ញ្ញាមាន​​ឱកា​ស​បា​ន​ស ​ម្ដែង​ភាពយន្ត​ជាមួយ​លោកផ្ទា​ល់គឺ​​កញ្ញា​​រីករា​យ​យ៉ា​ងខ្លាំង។

​ កញ្ញា ឌុច លីដា រំពឹងថា ខ្សែរឿង“ដំរី​មរកត”​ នឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ព្រោះ​ជា​ខ្សែ​វីដេ​អូ​ភាគ​ដែល​មានការសម្រិតសម្រាំង និងមានការចូលរួមសម្តែងពីតារាភាពយន្តបរទេសដែលមានកេរឈ្មោះល្បីល្បាញផងដែរ។

រឿង “ដំរី​មរកត” បាននឹង​កំពុង​ដំណើរ​ការ​ថតហើយបើតាម​គ្រោង​អាច​នឹង​ចប់​ក្នុង​រង្វង់​ខែ​ កក្កដា​ខាង​មុខ។រឿង​នេះនឹង​ត្រូវ​ថត​នៅ​ខេត្ត​សៀមរាបខេត្ត​កំពង់​ធំ​របស់​ កម្ពុជានិង​ឆ្ពោះ​ទៅ​ថត​នៅ​ប្រទេស​សិង្ហបុរី​ទៀត។បន្ទាប់​ពី​ថត​ចប់រឿង “ដំរី​មរកត” នឹង​​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ផងនិង​នៅ​សិង្ហបុរី​ផង៕

11387964168bf0b8d5bS_0451

 

Related Articles

Back to top button
Close
Close