វេលាពិភាក្សាចុងក្រោយដើម្បីសំរេចអោយបាននូវសន្ធិសញ្ញាជួញដូរអាវុធ
នៅក្រុងញូវយក នៅថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំសហ ប្រជាជាតិស្តីពីការជួញដូរ អាវុធ។ ប្រទេសជាសមាជិកទាំង១៩៣ ត្រូវតែពិភាក្សាធ្វើយ៉ាងណារកអោយបាននូវការចុះសម្រុងគ្នាមួយ នៅមុនពាក់កណ្តាលអាធ្រាធថ្ងៃនេះ ដើម្បីសំរេចចេញនូវសន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិ ជាលើកទីមួយ។ ប្រទេសអូស្ត្រាលីទើបតែបានដាក់នូវសេចក្តីព្រាងច្បាប់ទីបញ្ចប់ មួយ អោយប្រទេសជាសមាជិកទាំងអស់ សំរេចថាតើគួរអនុម័តវារឺក៏ទាត់វាចោល។ គួររំលឹកថា គោលការណ៍នៃកិច្ចប្រជុំគឺបង្ខំអោយប្រទេសនីមួយៗ មុននឹងសំរេចអោយមានអាជីវកម្មអាវុធ ត្រូវពិចារណាជាមុនសិនថា តើអាវុធនោះអាចនឹងយកទៅប្រើបំពានសិទ្ធិមនុស្ស បំរើប្រយោជន៍ភេរវកម្ម រឺក៏បទឧក្រិដ្ឋផ្សេងៗដែររឺទេ។
អូស្ត្រាលីទើបតែបានដាក់នូវសេចក្តីព្រាងច្បាប់ទីបញ្ចប់មួយអោយ ប្រទេសជាសមាជិកទាំងអស់សំរេច ក្នុងរយៈពេល២៤ម៉ោងចុងក្រោយថា តើគួរអនុម័តវារឺក៏ទាត់វាចោល។ នៅមុនពាក់កណ្តាលអាធ្រាធថ្ងៃព្រហស្បតិ៍នេះ ប្រទេសជាសមាជិកទាំង១៩៣ ត្រូវតែចុះសម្រុងគ្នា ដើម្បីសំរេចអោយបាននូវសន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិ ជាលើកទីមួយ។
គួររំលឹកឡើងវិញថា កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការជួញដូរអាវុធ ដែលបានធ្វើឡើងតាំងពីថ្ងៃចន្ទទី ១៨ មីនាមក មានគោលការណ៍បង្ខំអោយប្រទេសនីមួយ ៗ មុននឹងសំរេចអោយមានអាជីវកម្មអាវុធ ត្រូវពិចារណាជាមុនសិនថា តើអាវុធនោះអាចនឹងយកទៅប្រើបំពានលើសិទ្ធិមនុស្ស បំរើប្រយោជន៍ភេរវកម្ម រឺក៏បទឧក្រិដ្ឋផ្សេងៗដែររឺទេ។ ជារៀងរាល់ឆ្នាំ ទីផ្សារនៃអាជីវកម្មជួញដូរអាវុធបានសំរេចជាទឹកប្រាក់ប្រហែលជាង ៧០ពាន់លានដុល្លារ។
គំរោងច្បាប់ចុងក្រោយ ដែលដាក់ដោយប្រទេសអូស្ត្រាលីបានកែប្រែអត្ថន័យដើមនៃច្បាប់តែ បន្តិចបន្តួចប៉ុណ្ណោះ គឺមិនបានផ្លាស់ប្តូរទំរង់នៃច្បាប់ដើមនោះទេ។ យោងតាមច្បាប់នេះ ការគ្រាប់រំសេវ នឹងមិនត្រូវបានពិនិត្យពេញលេញដូចជាប្រភេទអាវុធផ្សេងៗទៀតដែល មានចែងក្នុងសន្ធិសញ្ញានោះទេ។
ចាប់ពីពេលនេះតទៅ ប្រទេសនានាដែលជាប់ឈ្មោះក្នុងសន្ធិសញ្ញា បានទទួលការលើកទឹកចិត្តអោយផ្តល់ព័ត៌មានស្តីពីវិធានការ ត្រួតពិនិត្យអាវុធ អោយដល់គ្នាទៅវិញទៅមក ហើយមិនចាំបាច់បង្ហាញនូវកិច្ចការជំនួញរបស់ខ្លួនជាសាធារណៈនោះ ទេ។
យោងតាមសន្ធិសញ្ញានេះ បីភាគនៃប្រទេសនានាដែលចុះហត្ថលេខាសន្ធិ សញ្ញា នឹងមានសិទ្ធិពេញលេញ គ្រប់គ្រាន់ ដើម្បីសំរេចចេញនូវការផាកពិន័យ។ ប៉ុន្តែ ប្រទេសទាំងនេះត្រូវរង់ចាំរយៈពេល៦ឆ្នាំសិន មុននឹងធ្វើការសំរេចផាកអ្វីមួយ ដើម្បីទុកពេលអោយសន្ធិសញ្ញានេះចូលធរមាន។ សន្ធិសញ្ញានេះចូលជាធរមានបាន នៅពេលដែលប្រទេសទី ៥០ អនុម័តវា។
ខសំខាន់ចុងក្រោយនៃសន្ធិសញ្ញា គឺថាសន្ធិសញ្ញានេះមិនត្រូវប៉ះពាល់ រឺលុបចោលកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសនានាដែលចុះហត្ថលេខា នោះទេ។
ដូច្នេះ លក្ខខណ្ឌចុងក្រោយនេះ អាចអនុញ្ញាតអោយមានការបញ្ជូនគ្រឿងអាវុធក្នុងលក្ខណៈជា ជំនួយកងទ័ពរវាងប្រទេសចំនួនពីរ ប្រពិត្តិទៅបាន។
អង្គការ Amniesty International បានសំដែងនូវការខកចិត្តចំពោះខចុងក្រោយនៃសន្ធិសញ្ញានេះ ដោយបានលើកឡើងថា វាគ្មានអ្វីជាក់លាក់ ហើយថែមទាំងអាចអោយគេឆ្លៀតបង្វែរទិសដៅនៃសន្ធិសញ្ញានេះ ដើម្បីជួញដូរអាវុធទៅតាមប្រយោជន៍ផ្ទាល់ខ្លួនទៀតផង៕ដោយ ព្រំ សឿន សូលីណា (RFI)