អត្រា​កុមារ​ខ្វះ​ខាត​អាហា​រូប​ត្ថម្ភ​កើន​ឡើង​ដោយ​សារ​កង្វះ​ទឹក​ស្អាត​ និង​អនាម័យ​

Cambodia News

ភ្នំ​ពេញ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ទិវា​ទឹក​ ពិភពលោក​​ ​នៅ​ថ្ងៃ​ទី​២២ ខែ​មិនា​ ឆ្នាំ​២០១៣​នេះ ​លោក​ស្រី ​រ៉ាណា ​ហ្វ្លាវវ័រ​​ តំណាង​​អង្គការ​យូ​នី​សេ​ហ្វ​ ប្រចាំ​​ប្រទេស​​កម្ពុជា​ បាន​​មាន​ប្រសាសន៍​ថា​ ​«ការ​ឆ្លង​​ជំងឺ​​នាំ​ឲ្យ​​កុមារ​​បាត់​បង់​​ចំណង់​​ក្នុង​​កា​រ​ញ៉ាំ​​ អាហារ​ និង​ធ្វើ​ឲ្យ​រាង​កាយ​មិន​​អាច​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ដោយ​សារ​​​​សារធាតុ​ចិញ្ចឹម​អាច​​​ត្រូវ​​​បាន​​បាត់បង់​ ដោយ​សារ​​ជំងឺរាករូស​»។ ​

l'eau potabelលោក​ស្រី ​រ៉ាណា ​ហ្វ្លាវវ័រ បន្តថា កុមារ​កម្ពុជា ២៨ ​ភាគរយ ​មាន​ទម្ងន់​មិន​គ្រប់​គីឡូ ហើយ​មាន​កុមារ​​បួន​នាក់ ក្នុង​ចំណោម​ដប់​នាក់ ​មាន​បញ្ហា​ក្រិន។ តាម​ការ​សិក្សា​នានា​បាន​បង្ហាញ​ថា​ ការ​មានបង្គន់​​ និង​កាប្រើ​ប្រាស់​បង្គន់​​តាមក្បួនអនាម័យ​ ​និង​ការ​លាង​សំអាត​ដៃ​បាន​ត្រឹម​ត្រូវ​នឹង​កាត់​បន្ថយ​បញ្ហា​ទម្ងន់​មិន​ គ្រប់​គីឡូ​របស់​កុមារ​នៅ​ក្នុង​ប្រទេស​នេះ។

ដើម្បី​​ដោះ​ស្រាយ​នូវ​បញ្ហា​​​នៃ​ការ​ឆ្លង​ជំងឺ និង​កង្វះ​អាហារូបត្ថម្ភ​ អង្គការ​យូ​នី​សេ​ហ្វ ​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ រវាង​ក្រសួង​​​អភិវឌ្ឍន៍​ជនបទ  សុខាភិបាល  អប់រំ  កសិកម្ម  ធន​ធាន​ទឹក​ និង​​រដ្ឋាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​អាច​ដោះ​ស្រាយ​​ស្ថានភាព​នេះ​តាម​បែប​ផែន​ក្ដោប​រួម​លើ​​គ្រប់​ ទិដ្ឋភាព​ទាំងអស់​របស់​វា៕

Related Articles

Back to top button
Close
Close