នាយករដ្ឋមន្ដ្រី បញ្ចេញប្រតិកម្មចំពោះទង្វើរបស់ដេវិដ ឆាណាវា និងបក្ខពួក
ភ្នំពេញ៖ ថ្លែងនៅក្នុងបិទសន្និបាត បូកសរុបការ ងារ របស់ក្រសួងអប់រំយុវជន និងកីឡា នារសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មចំពោះទង្វើរបស់ អតីតមេធាវី ដេវិដ ឆាណាវា និងបក្ខពួក ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ និងវាយ អ្នកកាសែត បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ជិត ១០ នាក់។
លោកនាយករដ្ឋមន្ដ្រី បានហៅក្រុម ដេវិដ ឆាណាយ ជាមនុស្សទំនើងមិនមែន ក្មេងទំនើងនោះទេ ហើយបទល្មើសរបស់ក្រុម ដេវិដ ឆាណាយវា គឺបទល្មើសឌុប ទី១ គឺបង្ក គ្រោះថ្នាក់ចរាចរណ៍ និងទី២ ពីបទវាយ អ្នកកាសែត។
គួរបញ្ជាក់ថា ដេវិដ ឆាណាយវា និង ក្មួយប្រុសឈ្មោះ ប្រាក់ អ៊ូស៊ី និស្សិតសកល វិទ្យាល័យឆ្នាំទី៣ ត្រូវបានចៅក្រមសាលា ដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួនជា បណ្ដោះអាសន្ន ដាក់ពន្ធនាគារបន្ទាប់ពីព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំ ពេញ លោក មាស ច័ន្ទពិសិដ្ឋ សម្រេចចោទ ប្រកាន់ ជនទាំង ២នាក់នេះ ពីបទ បង្កអំពើ ហិង្សា ដោយចេតនា តាមមាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣៕