សម្តេច ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួបទី ៤៦ នៃថ្ងៃដែល លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​ សម្តេច​ព្រះ​នរោត្តម​ សីហនុ​

សារប័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​(១៨ មីនា ២០១៦) ៖ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាខួបទី ៤៦ (១៨ មីនា ១៩៧០ -១៨ មីនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។

លទ្ឋផលនៃរដ្ឋប្រហារ គឺបានធ្វើអោយមានសង្រ្គាមរាំរៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩)។

រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្រ្គាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ឋផលសង្រ្គាម ដែល​បង្ក​អោយ​មាន​ភាព​ភ័យខ្លាច និងវិនាសកម្មដែលបានបំផ្លាញជីវិតមនុស្ស និងការរស់នៅ ព្រម​ទាំង​បាន​បំផ្លាញ​នូ​​​វ​អនាគត​យុវ​ជន​ជា​ច្រើន​លាន​នាក់ទៀតផង។ សូមជនរួមជាតិចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខ ៕

456

 

Related Articles

Back to top button
Close
Close