ករណីថ្មីមួយទៀតស្ដីពីការចាប់រំលោភអ្នកទេសចរស្ត្រីនៅឥណ្ឌា
ស្រ្តី ជនជាតិអង់គ្លេសម្នាក់បានលោតពីលើរានហាលនៃសណ្ឋាគារមួយនៅទីក្រុង Agra នៃប្រទេសឥណ្ឌា ដើម្បីរត់គេចខ្លួនពីបុរសម្នាក់ដែលគេចោទថាចង់ចាប់រំលោភនាង។
ស្រ្តីរូបនេះបានឲ្យដឹងថា អ្នកគ្រប់គ្រងសណ្ឋាគារបានដាស់នាងភ្ញាក់ពីគេង និងព្យាយាមសុំធ្វើសរសៃឲ្យនាង ហើយបដិសេធមិនព្រមចាកចេញពីបន្ទប់របស់នាងឡើយ។
បន្ទាប់មក នាងក៏បានលោតចេញតាមរានហាលជាន់ទីមួយនៃបន្ទប់របស់នាង ដើម្បីរត់គេចពីបុរសរូបនេះ ដោយបណ្ដាលឲ្យនាងរបួសជើង។
ហេតុការណ៍ នេះបានកើតឡើងបន្ទាប់ពីស្រ្ដីភ្ញៀវទេសចរជនជាតិស្វ៊ីសម្នាក់ ត្រូវបានជនខិលខូចចាប់រំលោភជាក្រុមនៅក្នុងប្រទេសឥណ្ឌា នៅក្នុងខណៈពេលដែលនាងធ្វើដំណើរកម្សាន្តថ្ងៃឈប់សម្រាកដោយជិះកង់ ជាមួយប្តីរបស់នាង៕ (Radio Australia)