លោកស្រី​ Hillary Clinton ​គាំ​ទ្រ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​

លោកស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​ បាន​ប្រកាស​ជា​សាធារណៈ​​នូវ​ការ​គាំ​ទ្រ​របស់​លោក​ស្រី​សម្រាប់​ការ​រៀប​ អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ ដោយ​លោក​ស្រី​មាន​ប្រសាសន៍​ថា​លោក​ស្រី​មាន​ជំនឿ​លើ​បញ្ហា​នេះ​ជា​លក្ខណៈ​ ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ផ្នែក​លើ​ទស្សនៈ​ផ្លូវ​ច្បាប់។

អ្នក ​សង្កេត​ការណ៍​មួយ​ចំនួន​ និយាយ​ថា​ការ​ប្រកាស​របស់​លោក​ស្រី​ Clinton​ អាច​ជះ​ឥទ្ធិពល​លើ​យុទ្ធនាការ​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ ២០១៦​ខាង​មុខ ក្នុង​ខណៈ​ដែល​មន្រ្តី​សំខាន់​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​បាន​​សម្តែង​នូវ​ការ​គាំ​ទ្រ​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ រួច​មក​ហើយ។​

​​​លោក​ស្រី​ Clinton​ ​បាន​ប្រើ​នូវ​រូបភាព​វីដេអូ​តាម​ប្រព័ន្ធ​អិន​ធឺនែត​​ដើម្បី​ប្រកាស​ពី​ការ ​ជឿ​ជាក់​របស់​លោក​ស្រី​ថា​ ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​ជា​​មូលដ្ឋាន​កសាង​សង្គម​ដ៏​សំខាន់​មួយ​ដែល​គួរ​តែ ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប៕(Radio Australia)

Related Articles

Back to top button
Close
Close