ពល​រដ្ឋ​ខ្មែរ​បន្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​​នៅ​ប្រទេស​ថៃ ​មាន​ការ​កើន​ឡើង​

Cambodia News

ភ្នំ​ពេញ​៖ លោក​ កែម ឡី អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យផ្នែក​អភិវឌ្ឍ​សង្គម​ ​ មាន​ប្រសាសន៍​ថា​សព្វ​ថ្ងៃ​នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ ខុស​ច្បាប់​ ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​ តាម​ច្រក​របៀង ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​បារម្ភ។

លោក​បន្ត​ថា​ ក្នុង​មួយ​ថ្ងៃៗ​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​បាន​តម្រង់​ជួរ​ឆ្លង​ដែន​​ ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​របៀង​តូចៗ​ មាន​ច្រក​ អូរបីជាន់​ ច្រក​បឹង​ត្រកួន​ ច្រក​ព្រៃ​គប់​ ច្រក​ជោគជ័យ​ និង​ច្រក​ទំនប់​ក៥​​ជាដើម។​ ​

លោក ​ កែម ឡី​ បាន​អះ​អាង​ថា​មាន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​តាម​ខេត្ត​ជាប់​ព្រំដែន​ មាន​ដូច​ជា​​ខេត្ត​​ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ និង​បាត់ដំបង​ជាដើម ជាង​ ៩០​ភាគរយ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ និង​គ្មាន​លិខិត​​ឆ្លង​ដែន​ស្រប​ច្បាប់​ទេ។​

បញ្ហា ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​ធ្វើ​ចំណាក​ស្រុក​ទៅ​រក ​ការងារ​ធ្វើ​នៅ​​ប្រទេស​​ថៃ ​​ព្រោះ​កម្ពុជា​ក៏​កំពុង​ខ្វះ​កម្លាំង​​ពលកម្ម​សម្រាប់​បំរើ​ការងារ​ក្នុង​ ស្រុក។​ ប៉ុន្តែ​ការ​អំពាវនាវ​នេះ​ទំនង​ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​ទេ​ ដោយ​ពលរដ្ឋ​ខ្មែរ​អះ​អាង​ថា​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទទួល​បាន​ប្រាក់​ កម្រៃ​ច្រើន​ជាង​ការងារ​ក្នុង​ស្រុក៕​

លោកកែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍសង្គម។
លោកកែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍសង្គម។

Related Articles

Back to top button
Close
Close