ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ ស្លាប់​ក្នុង​ផ្ទះ ​រហូត​ដល់ ​ធុំក្លិន​ស្អុយ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែមិនា ​បុគ្គលិកមន្ទីរ ពេទ្យរុស្ស៊ី វ័យ ៦៤ឆ្នាំ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅក្នុងផ្ទះ រហូត​ដល់ធុំក្លិនស្អុយ ស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ៨០ ក្រុមទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថ​កិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះលឹម សុវណ្ណា ភេទស្រី អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅខេត្ដតាកែវ ជាបុគ្គ​លិក​មន្ទីរ​ពេទ្យរុស្ស៊ី បានស្លាប់នៅក្នុង ផ្ទះរបស់ខ្លួន រហូតដល់ធុំក្លិនស្អុយ ប៉ុន្ដែមិនដឹងស្លាប់តាំងពីពេលណានោះទេ។

បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះរូបនេះ មានជំងឺ លើស​ឈាម ទឹកនោមផ្អែម ដូច្នេះការស្លាប់ ខាងលើនេះ អាចបណ្ដាលមកជំងឺនៅក្នុងខ្លួន៕ ហេង នាង​

Hong-0319

 

Related Articles

Back to top button
Close
Close