ខ្មោច​ជ្រូកជាង​​៩០០​ក្បាល​អណ្ដែត​ក្នុងទន្លេ​នៅសៀងហៃ​នៃ​ប្រទេសចិន

អាជ្ញាធរចិន​និយាយថា ខ្លួន​មានការ​​ភ្ញាក់​ផ្អើល​ក្រោយពី​បានឃើញ ខ្មោច​ជ្រូក​ជាង​៩០០ក្បាល​អណ្ដែត​នៅក្នុងទន្លេ​មួយ​នៅក្រៅក្រុង​សៀង​ហៃ។

មន្រ្តី ​​បរិស្ថាន​និយាយ​ថា ​ គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ ខ្មោចជ្រូកទាំងនោះ​​ងាប់​ដោយសារ​ជំងឺដូចគ្នា​ណា​មួយ​មក​យាយី ឬក៏​ត្រូវ​គេ​យកទៅ​បោះចោល​ក្នុងទន្លេនោះ​ទេ​។

គេ​ប្រទះឃើញ​ ខ្មោចជ្រូកទាំងនោះ នៅក្នុង​ទន្លេ Huang-pu ដែលជា​ប្រភព​ផ្ដល់​ទឹក​ស្អាត​ផឹក​ដ៏ធំមួយ​សម្រាប់​តំបន់មួយ​នៅ​សៀងហៃ៕ (Radio Australia)

Related Articles

Back to top button
Close
Close