អ្នក​ភូមិ​ភូមា​តវ៉ា​ចង់​ឲ្យ​បិទ​ការ​ជីក​យក​រ៉ែ​ទង់​ដែង

មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ភូមា លោកស្រី អាំង​ សាន​ស៊ូ​ជី បាន​ជំរុញ​ដល់​អ្នក​តវ៉ា​ឲ្យ​ទទួល​យក​ការ​ជីក​យក​រ៉ែ​​ដ៏​ចម្រូងចម្រាស​ដែល​ គាំ​ទ្រ​ដោយ​ប្រ​ទេស​ចិន ហើយ​ជា​កន្លែង​ដែល​បាន​ធ្វើ​ការ​បង្រ្កាប​ដោយ​ហិង្សា​កាល​ពី​ឆ្នាំ​មុន បើ​ពុំ​ដូច​នេះ​ទេ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​។

មេ ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ដែល​ទទួល​បាន​រង្វាន់​​សន្តិភាព​ណូ ​បែល​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​តំបន់​ជីក ​យក​រ៉ែ​ទង់​ដែង​​នៅ ភាគ​ខាង​ជើង​ប្រ​ទេស​ភូមា​មិន​សប្បាយ​ចិត្ត​ ដោយ​លោក​ស្រី​បាន​ធ្វើ​ការ​ព្រ​មាន​ថា សហ​គមន៍​ដែល​នៅ​ក្បែរ​នោះ និ​ងសេដ្ឋ​កិច្ច​ទាំង​មូល​នឹង​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ប្រសិន​បើ​គម្រោង​ ជីក​យក​រ៉ែ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​បញ្ឈប់។

លោក ​ស្រី​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​សប្បាយ​ចិត្ត ហើយ​អ្នក​ភូមិ​ជា​ច្រើន​បាន​និយាយ​ពី​ការ​ដែល​លោក​ស្រី​មិន​គាំ​ទ្រ​ពួក​គេ​ នៅ​ក្នុង​ការ​តវ៉ា​មិន​ឲ្យ​មាន​ការ​ជីក​យក​រ៉ែ។

អ្នក ​ភូមិ​ជា​ច្រើន​ចង់​ឲ្យ​បិទ​កន្លែង​ជីក​យក​រ៉ែ​នេះ ហើយ​​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​បាន​បើក​ជំរំ​តវ៉ា​នៅ​ក្បែរ​នោះ​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close