សម្ថ​កិច្ច​ចាប់​ក្រុម​ប្រើ​ប្រាស់ ​គ្រឿង​ញៀន​ស្រី​ប្រុស​បាន​ ៩​នាក់ ​

Cambodia News

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង ២០ និង​១០ នាទី​យប់​ថ្ងៃទី​១២ ខែ​មិនា​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៩ នាក់ ដែល​ពាក់​ព័ទ្ធ​នឹង​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ត្រូវ​ប៉ូលិស​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ ឡោ​ព័ទ្ធចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់​ យីហោ​សុ​ម៉ា​នី ក្រុមទី​២ ភូមិ​ទ្រា ១ សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់​ព័ទ្ធ​ទៅនឹង​ការប្រើប្រាស់​នឹង​ជួញដូរ​ គ្រឿងញៀន​គឺមាន​ចំនួន ៩ នាក់​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់ ហើយ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា ទឹកកក​ចំនួន ៤​កញ្ចប់​តូច នឹង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយ ឧបករណ៍​ប្រើ​ប្រាស់​គ្រឿងញៀន រួមជាមួយ​ទូរស័ព្ទ​នឹង​ម៉ូតូ​បី​គ្រឿង​ផងដែរ​។ ​ ​

សមត្ថកិច្ច​បាន​បន្តថា​មុន​ឈានដល់​ការព័ទ្ធ​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើនេះ ​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បានធ្វើ​ការតាមដាន តាំង​ក្នុង​កណ្តាល​រាជធានី​ភ្នំពេញ​រហូតមកដល់​ម៉ោង​កើតហេតុ​ទើប​ក្រុម​ ជនសង្ស័យ​ខាងលើនេះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​សំដៅ​ចូលទៅក្នុង​ផ្ទះសំណាក់​យីហោ សុ​ម៉ា​នី​ដើម្បី​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន ប៉ុន្តែ​ពេលនេះ​ក្រុម​សមត្ថកិច្ច​ក៏បាន​សម្រុក​ចូលទៅ​ពាក់​ចាប់​ជនសង្ស័យ​ ទាំង​នោះបាន​ក្នុង​បន្ទប់​មួយ​ក្នុងផ្ទះ​សំណាក់​យីហោ សុ​ម៉ា​នី​ភ្លាមៗ​តែម្តង។

ក្រោយ​ការ​ឃាត់​ខ្លួន​​ជនសង្ស័យ​​ ​​ត្រូវ​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នាំទៅ​កាន់​ការិយាល័យ​ ប្រឆាំង​បទល្មើស​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ ខ្លួន​ពួកគេ​ទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​ហេង នាង​

art1.1

Related Articles

Back to top button
Close
Close