ជិះ​ម៉ូតូ​បុក​គូទ​រថ​យន្ត​កុង​តឺន័រ​ ស្លាប់​ម្នាក់​របួស​ធ្ងន់​ ២​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១២ ខែ​មិនា ​មានហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង និង​ពីរ​នាក់​ទៀត បាន​រង​របួស​​ធ្ងន់ធ្ង​រ។

តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាង​លើ​​ ឈ្មោះ ភិន ឆែម អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ​ពីរ​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​​។

មុនពេល​កើតហេតុ បុរស​អ្នកស្លាប់​ម្នាក់ និង​អ្នករបួស​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៩ ឡើង​តែម​២០១១ ធ្វើដំណើរ​រួមគ្នា​ចេញ​ពី​ក្លឹប​ឆ្ពោះទៅ​លំនៅឋាន ដោយ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ល្បឿន​បុក​គូទ​រថយន្ត​កុងតឺន័រ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បាក់ក បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ហើយពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ចំ​ណែក​រថយន្ត​កុងតឺន័របាន​បើក​រត់គេច​បាត់។

ក្រោយ​កើតហេតុ ក្រុមគ្រួសារ​សព បាន​លើកសព​បុរសរងគ្រោះ ទៅធ្វើ​បុណ្យ តាម​ទំនៀមទម្លាប់​ប្រពៃណី ចំណែកឯ​អ្នករងរបួស ត្រូ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ ដោយ​គ្មាន​សង្ឃឹមថា អាច​រស់រានមានជីវិត​ឡើយ ព្រោះ​របួស​ធ្ងន់ធ្ងរ​ខ្លាំងពេក​៕ ហេង នាង​

art2.7

Related Articles

Back to top button
Close
Close