រាជរដ្ឋាភិបាល គ្មានការកាត់បន្ថយគ្រូពេទ្យ និងគ្រូបង្រៀននោះទេ
Cambodia News
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែក វិញ្ញាបនបត្រ ដល់សិស្ស វិទ្យាស្ថាន ខ្មែរជំនាន់ថ្មី នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៣នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនយល់ព្រមទេ រឿងបញ្ហាកាត់ បន្ថយ គ្រូពេទ្យ និងគ្រូបង្រៀន គ្រូពេទ្យ និងគ្រូបង្រៀនគឺមានតែបន្ថែម រឿងកាត់គឺគ្មាន»។
លោកបន្តថា ប្រសិនបើកាត់បន្ថយគ្រូបង្រៀននោះ កុមារ ក្មេងៗនឹងមិនអាច រៀនសូត្របានទេ គឺគ្មានគ្រូបង្រៀន គ្រប់គ្រាន់។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចជ្រើសរើស គ្រូបង្រៀន ១ឆ្នាំចំនួន ៥ពាន់នាក់។
លោកបានថ្លែងទៀតថា ក្នុងក្របខ័ណ្ឌគ្រូបង្រៀននេះ សម្តេចបានខិតខំប្រឹង តស៊ូដើម្បីកែច្បាប់នៃ អាយុចូល និវត្តន៍ របស់គ្រូបង្រៀងពី ការចូលនិវត្តន៍ ៥៥ឆ្នាំ ៥៨ឆ្នាំ ដល់ ៦០ឆ្នាំ ទើបចូលនិវត្តន៍ ដែលការកែប្រែនេះ ធ្វើឲ្យ គ្រូបង្រៀនអាចមាន រយៈពេលបម្រើការងារ បានយូរជាងមុន និងជួយសម្រួលដល់ការ ខ្វះខាតគ្រូបង្រៀន ទៀតផង៕