​ក្រុម​អនុរក្ស​ឃាត់​ខ្លួន​យុវជន​ ៤​នាក់​ខណៈ​ពួក​គេ​យក​ថ្នាំ​ញៀន​មក​ឲ្យ​អ្នក​ទោស​នៅ​គុក​ព្រៃ​ស

Cambodia News

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ ២០១៣ នៅក្នុង​គុក​ព្រៃ​ស​មណ្ឌល​ទី ២ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ​ក្រុម​អនុរក្ស​នៅក្នុង​មណ្ឌល​គុក​ព្រៃ​សបាន​ឡោ​ព័ទ្ធចាប់​ខ្លួន​ សិស្ស​វិទ្យាល័យ​បាន​បួន​នាក់​ក្នុងខណៈដែល​ក្រុម​ទាំងនេះ​បាន​លួច​យក​ ថ្នាំញៀន​ចូលទៅ​ឲ្យ​អ្នកទោស​ក្នុង​គុក​ព្រៃ​ស ។

សិស្ស​វិទ្យាល័យ​ទាំង​បួន​នាក់​ខាងលើនេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌដង្កោ​មិនទាន់​ហ៊ាន ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​និយាយ​ហាមឃាត់​ក្រុមអ្នកកាសែត ថា ទុក្ខ​ធ្វើការ​សាកសួរ​នឹង​ស្រាវជ្រាវ​តាម​ចាប់​មេខ្លោង​របស់​ពួកគេ ដូច្នេះ​សូម​ឲ្យ​ក្រុមអ្នកកាសែត ចាំ​ទៅយក​ព័ត៌មាន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ទៅ​។

​ក្រុម​អនុរក្ស​ក្នុង​មណ្ឌល​ពីរ​នៃ​គុក​ព្រៃ​សបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​បួន នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក​ហ្វី​ន​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ ១BD៥៥០៥ នឹង មួយគ្រឿង​ទៀត​FTR ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​បួន​នាក់ មក​ឈប់​នៅមុខ​មណ្ឌល​​​ពីរ នៃ​គុក​ព្រៃ​ស ហើយ​ជនសង្ស័យ​បាន​សុំ​អ្នកយាម​គុក​ចូល​សួរសុខទុក្ខ​បង​នៅក្នុង​មណ្ឌល ពេលនេះ​អ្នកយាម​ក៏បាន​ឲ្យ​ពួកគេ​ចូល​ទៅ​សួរសុខទុក្ខ​មិត្ត​ភ័​ក្រ ខណៈ​កំពុង​សួរសុខទុក្ខ ក្រុម​ជនសង្ស័យ​បាន​បើក​កា​តាប​លុក​យក​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ហុច​ឲ្យ​អ្នក​ទោស ក៏ត្រូវ​សមត្ថកិច្ច​នៅក្នុង​មណ្ឌល​ឃើញ​ទាន់​ចេញ​អន្តរាគមន៍​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​បួន នាក់ នោះ​ភ្លាមៗ​តែម្តង ។

ក្រោយពី​ធ្វើការ​ឃាត​ខ្លួន​ជនសង្ស័យ​នេះ​ក្រុម​អនុរក្ស​បាន​ទំនាក់ទំនង​មក​ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ឲ្យ​ចុះមក​ទទួល​យកទៅ​ធ្វើកា​រសាក​សួរ និង​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលា ការផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នេះ​ត្រូវ​សមត្ថកិច្ច​កំពុង​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ និង​ផ្តុំ​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​ហេង នាង​

1

 

Related Articles

Back to top button
Close
Close