រថយន្ត បុកម៉ូតូបណ្ដាលឲ្យមនុស្សបួននាក់រង របួសធ្ងន់

ភ្នំពេ​ញ​​​៖​ កា​​លពី​​វេ​លា​​ម៉ោ​​ង​​២​០​​​​និ​ង​​​​១​៥​​នា​ទី​​​យ​​ប់​​​ ​​​ថ្ងៃ​​ទី​១០ ខែមី​នា  ​មាន​រ​ថយ​ន្ត​​មួ​យ​ គ្រឿ​ង​​​​បើ​ក​​​​ទៅ ​បុក​​​ម៉ូតូ​​​មួយ​ គ្រឿ​ង​​បណ្ដាល​​ឲ្យ​​មនុស្ស​​បួន​​នាក់​​ត្រូវ​​រង ​របួស​​ធ្ងន់​នៅ​​ចំណុ​ច​វិថី​​ព្រះ​​នរោត្តម​ កែង​​និង​​ផ្លូវ​សុ​ធារស ​ក្នុង​​សង្កាត់​​ទន្លេបា​សាក់ ខណ្ឌ​ចំការមន​។​

តាម​​ប្រភព​​ព័ត៌មាន​នៅ​ក​ន្លែង កើតហេ​តុ​បាន​​ឲ្យ​ដឹង ថា​ រថយន្ត​បង្កហេតុ​ម៉ាក​កា​មរី​គូ​ទ​ស្វិត ពណ៌​​ខៀវ ​ពា​ក់​​​ស្លា​ក​​លេ​ខ​ភ្នំ​ពេ​ញ​2​A2782​​បើក បរ​​ដោយ​​បុរ​ស​​ពីរ​នា​ក់​​តា​ម​​ប​ណ្ដោ​យ​​​ផ្លូ​វ​​​ ​សុធា​រ​ស​ ​ទិ​ស​ដៅ​​ពី​​​កើ​​​ត​ទៅ​​​លិ​ច​​ក្នុ​ង​​​ល្បឿន​​​មធ្យ​ម​ ​ក្នុ​ង​ពេ​ល​ដែល​​​បើ​ក​​​ម​ក​​​ដ​ល់​​ចំ​ណុ​ច​​​កែ​ង​​និ​ង​​​វិ​ថី​​ព្រះ​​​​ន​រោ​ត្តម​​​ ​​​បា​ន​​បុ​ក​​​ម៉ូ​តូ​​​មួយ​ ​គ្រឿ​ង​​​ម៉ា​ក​​សេ​​​១​២​៥​​ស៊េ​រី​​ឆ្នាំ​​​​២០​១​៣​ ​ព​ណ៌​​ខ្មៅ​​​ពា​ក់​​ស្លា​ក​​​លេ​ខ​​ភ្នំ​ពេ​ញ​​1​B​S​7​7​0​3​​​ជិះ​​​គ្នា​​​បី​​​ ​​នា​ក់​​​និ​ង​​​ក្មេ​ង​​​តូ​ច​​ម្នា​ក់​​​ធ្វើ​ដំ​ណើ​រ​​​តា​ម​​​ប​ណ្ដោ​យ​​​វិ​ថី​​ព្រះ​​​ន​រោ​ត្ត​ម​​​ទិសដៅ​​​ ​ពី​​ត្បូ​ង​​​ទៅ​​​ជើ​ង​​ក្នុ​ង​​​ល្បឿន​​​ម​ធ្យ​ម​​ប​ណ្ដា​ល​​​ឲ្យ​​​បុរ​ស​​​ពី​រ​​នាក់​​​បា​ន​​រ​ង​ ​របួ​ស​​​បាក់​ជើ​ង​​ស្ត្រី​​ម្នា​ក់​​​រ​ង រ​បួស​​បា​ក់​​​ច​ង្កេះ ​និ​ង​​​កូន​ក្មេ​ង​​ ​​តូច​​​ម្នា​ក់​រ​បួស​​​បែ​ក​ ​ក្បា​ល​ ។​

​ក្រោ​យ​ពេ​ល​​កើ​តហេ​តុ​ជ​ន​រង​គ្រោះ​​ត្រូ​វ​ ​បា​ន​​ប​ញ្ជូ​ន ​ទៅ​​សង្គ្រោះ​​នៅ​​​ម​ន្ទី​រពេ​ទ្យ​ ​។​​ចំ​ណែក​រ​ថយន្ត​ ​​បង្ក​​​និ​ង​ម៉ូ​តូ​​ត្រូវ​បាន​​ស​មត្ថកិ​ច្ច​​នគ​រ​​​បា​ល​​​មូល​ដ្ឋា​ន​​បា​ន​​ចុះ​​​ធ្វើ​កា​រ​​វា​ស់វែ​ង​​​យក​ ​ទៅ​​រក្សាទុ​ក​នៅ​​អធិ​ការ​​ដ្ឋាន​​ ​​នគ​របា​ល​ខណ្ឌ ចំ​ការមន ដើ​ម្បី​​ចាត់កា​រ​តាម ផ្លូវ​ច្បាប់​​៕​​​​  ហេង នាង​

art7.1art7.6

 

Related Articles

Back to top button
Close
Close