នុយក្លេអ៊ែរកូរ៉េខាងជើង៖វ៉ាស៊ីនតោននិងប៉េកាំងស្នើទណ្ឌកម្មថ្មី
សហរដ្ឋអាមេរិកបានសើ្នក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. សូមឲ្យដាក់ទណ្ឌ កម្ម ថ្មីៗប្រឆាំងកូរ៉េខាងជើងជាពិសេស ទណ្ឌកម្មហិរញ្ញវត្ថុ ក្រោយពីកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី១២ កុម្ភៈមុន។ សំណើររបស់ទីក្រុងវ៉ា ស៊ីនតោននេះ បានធ្វើឡើងដោយមានការយល់ព្រមពីទីក្រុងប៉េកាំង។ ទីក្រុងប៉េកាំង ដែលពីមុនមក តែងតែមានជំហររារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាង ជើងឡើយ។
ទណ្ឌកម្ម ទាំងនេះ ដែលមានចែងជាបន្តនៅក្នុងគំរោងនៃសេចក្តីសំរេចចិត្តរបស់ អ.ស.ប.និងចែកជូនដល់សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារម្សិលមិញ ទាមទារឲ្យមានការបិទខ្ទប់ហិរញ្ញវត្ថុកូរ៉េខាងជើងដែលឧបត្ថម្ភ កម្មវិធីនុយក្លេអ៊ែរឬក៏កាំជ្រួចបាលីស្ទីករបស់ព្យុងយ៉ាង-នេះជាការ គូសបញ្ជាក់របស់អ្នកការទូតម្នាក់ដែលមិនបញ្ចេញឈ្មោះ។
បើសិន ជាគំរោងទណ្ឌកម្មថ្មីនេះត្រូវបានអនុម័ទ ក្រុមរដ្ឋសមាជិកទាំងអស់ នឹងត្រូវធ្វើការបណ្តេញចេញពីទឹកដីរបស់ខ្លួន រាល់ទីភ្នាក់ងារកូរ៉េខាងជើងបំរើសហគ្រាសង្ស័យក្នុងការផ្គត់ផ្គង់ កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។
គម្រោងនៃសេចក្តីសំរេចចិត្តថ្មីនេះ តម្រូវឲ្យបណ្តារដ្ឋទាំងអស់ធ្វើអធិការ កិច្ចនៅតាមនាវាដឹកទំនិញដែលចូលចតនៅលើទឹកដីរបស់ខ្លួន និង ដែល សង្ស័យ ថាមានបង្កប់នូវបច្ចេកវិជ្ជាដ៏ទំនើបៗសំរាប់ទីក្រុង ព្យុងយ៉ាង។ ក្នុងហេតុផលដូចគ្នានេះដែរ យន្តហោះទំាងឡាយណាដែលជាប់សង្ស័យ នឹងត្រូវហាមមិនឲ្យធ្វើការហោះហើរ ឬក៏ធ្វើការចុះចតនៅលើទឹកដីរបស់ខ្លួនដែរ។
ទាក់ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុកូរ៉េខាងជើង អត្ថបទថ្មីនៃសេចក្តីសម្រេចចិត្ត.មិនគ្រាន់តែដាក់ទណ្ឌកម្មនៅលើ វិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានទណ្ឌកម្មនៅលើ ការផ្ទេរសាច់លុយសុទ្ធដោយខុសច្បាប់ដែរ។ រីឯក្រុម អ្នកការទូតកូរ៉េខាងជើងវិញ នឹងត្រូវស្ថិតនៅក្រោមការពិនិត្យឃ្លាំមើលយ៉ាងម័តធ្យ័ត បំផុតដើម្បីរារាំងកុំឲ្យពួកគេ អាចធ្វើសកម្មភាពដែលគេហាមប្រាម។
ឯកអគ្គរដ្ឋទូតប្រចាំ អ.ស.ប.លោកស្រី Susan Rice បានថ្លែងបញ្ជាក់បា្រប់ថា អត្ថបទនេះ ត្រូវបានតាក់តែងឡើងដោយមានការយល់ព្រមពីសំណាក់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់ព្យុងយ៉ាង។ មិនតែប៉ុណ្ណោះ លោកស្រី Susan Rice បានប្រមើលទុកជាមុនថា ការអនុម័តលើអត្ថបទថ្មីនេះ នឹងអាចប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ចុងសប្តាហ៍។
ចំណែកខាងសមភាគីចិនវិញ លោក Li Baodong បានទទួលស្គាល់ដែរ អំពី ភាពចាំបាច់ របស់សហគមន៍អន្តរជាតិ ក្នុងការបញ្ជូនសញ្ញាខ្លាំងមួយដើម្បីប្រឆាំងកូរ៉េខាងជើងក្នុងការ សាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃ១២កុម្ភៈកន្លងទៅនេះ៕ដោយ នុយ ប៊ែរណាដែត (RFI)