លោក​ផ្កាយ​ ២​យោធា​ដក​កាំ​ភ្លើង​ខ្លី​បាញ់​២​កន្លែង​

Cambodia News

ភ្នំ​ពេញ៖ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៣ ​លោក​ផ្កាយ​ពីរ​យោធា​មួយរូប​ឈ្មោះ ឆាយ សារ៉េត បាន​ដក​កាំភ្លើងខ្លី​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ ​ចំនួន​២​កន្លែង ដោយ​មួយ​កន្លែង​ស្ថិតនៅ​ម្ដុំ​តូប​លក់​សាច់​ឆ្កែ​ក្នុងភូមិ​ឫស្សី​ស្រស់ និង​មួយកន្លែង​ទៀត​ស្ថិតនៅ​ក្នុងផ្ទះ​របស់​លោក​​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ ។

មុនពេល​កើតហេតុ​លោក​ផ្កាយ​ពីរ ឆាយ សារ៉េត ទំនងជា​ស្រវឹង​ខ្លាំង​បាន​បើករថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ខ្មៅ​ចេញពី​ធ្វើការ​ឆ្ពោះ​ទៅផ្ទះ​ស្ថិតនៅ​ភូមិ កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ​ លុះ​ធ្វើដំណើរ​ទៅដល់​ម្ដុំ​តូប​លក់​សាច់​ឆ្កែ​ក្នុងភូមិ​ឫស្សី​ស្រស់ ផ្កាយ​ពីររូប​នេះ​បាន​ចុច​កញ្ចក់​​ឡាន​ចុះ​រួច​ទាញ​កាំភ្លើងខ្លី​បាញ់​ចេញពី ក្នុង​ឡាន​មិនដឹង​មូលហេតុ។

បន្ទាប់មក​លោក​ផ្កាយ​ពីរបាន​បន្តដំណើរ​ទៅដល់​ផ្ទះ​របស់​គាត់​ស្ថិតនៅ ភូមិ​កោះនរា ហើយ​ទំនងជា​មួម៉ៅ​កាន់​តែ​ខ្លាំង​​​ឡើង​ពេល​ចុះ​ពីលើ​រថយន្ត​ក៏​បាញ់​មេឃ​២ គ្រាប់​ថែម​ទៀត​ដើម្បី​ស្រាយ​កំហឹង​រួច​ចូលទៅ​ដេក​ក្នុងផ្ទះ​ហាក់​ដូច​ជា មិនដឹង​រឿង​អ្វី​សោះ​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​និរោធ​បាន ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មាន​​សំឡេង​កាំភ្លើង​ផ្ទុះ​បែបនេះ​នគរបាល ប៉ុស្តិ៍​ទៅដល់​ដើម្បី​​សួរនាំ​និង​ធ្វើ​កំណត់ហេតុ តែ​ត្រូវ​ភរិយា​របស់លោក​ផ្កាយ​ពីរ​សុំ​ចរចា និង​សុំទោស​មិន​ឲ្យ​សមត្ថកិច្ច​ទៅ​រំខាន​ប្តី​គាត់​ឡើយ៕

Related Articles

Back to top button
Close
Close