​ការ​វិវត្តន៍​នារី ​កម្ពុជា​ក្នុង​ឆាក ​នយោ​បាយ​ដើម្បីអភិវឌ្ឍន៍​ប្រទេស​ជាតិ​

Cambodia News

ភ្នំពេញ ​៖​ នា​ព្រឹក​ថ្ងៃ​ទី​៦​ មីនា​ ឆ្នាំ២០១៣​ ​លោក​​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ បាន​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​ប្រតិភូ​ស្រ្តី​ជា​ច្រើន​នាក់​មក​ពី​តាម​ ស្ថាប័ន​នានា​ ក្នុង​ឱកាស​អប​អរ​សារទរ​ទី​វា​អន្តរ​ ជាតិ​នារី​៨​ មីនា ​ខួប​លើក​ទី​១០២​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋ​សភា។​

លោក ហេង សំរិន ប្រធាន​រដ្ឋសភា ។
លោក ហេង សំរិន ប្រធាន​រដ្ឋសភា ។

លោក​​ ហេង​ សំរិន​ បាន​គាំ​ទ្រ​ ចំពោះ​ប្រធាន​បទ​ឆ្នាំ​នេះ​ ដែល​ជំរុញ​អោយ​មាន​ការ​កែ​លម្អ​ ផ្នត់​គំនិត​សង្គម​លើ​ស្រ្តី​ និង​បុរស់ ​ក្នុង​ការ​ផ្តល់​តំលៃ ​សិទ្ធ​និង​ឱកាស​ចូល​រួម​ស្មើ​ៗ​គ្នា​នៅ​ក្នុង​គ្រប់​វិស័យ​ក៏​ដូច​រួម​ ចំណែក​អភិវឌ្ឍន៍​គ្រួ​សារ​ និង​ប្រទេសជាតិ​។​

​លោក​បាន​បន្ត​ថា​ ក្នុង​នីតិកាល​ទី ៤​រដ្ឋស​ភា​ ចំនួន​ស្រ្តី​មាន​ការ​កើន​ឡើង​ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​នៅ​ថ្នាក់​ជាតិ ​ និង​ថា្នក់​ក្រោម​ជាតិ​។​បញ្ហា​ស្ត្រី​ត្រូវ​បាន​ដោះស្រា​យ​ដោយ​គោល​នយោ​បាយ ​របស់​រាជ​រដ្ឋាភិបាល​ទាំង​គោល​នយោបាយ​ថ្នាក់​ជាតិ​ក៏​ដូច​ថ្នាក់​ក្រោម​ ជាតិ ​។​ការអនុម័ត​ ច្បាប់​សំខាន់ៗ ​មួយ​ចំនួន​ដោយ​ស្ថាប័​ន​នីតិបញ្ញត្តិ​និង​នីតិប្រតិបត្តិ​ ដែល​ការ​ពារ​សិទ្ធ​ និង​ផល​ប្រយោជន៍​ស្រ្តី ​ត្រូវ​ បាន​អនុម័ត​និង​ធ្វើ​ការ​ផ្ស​ព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​។

ជា​មួយ​គ្នា​នោះ​លោក​ជំទាវ​ អ៊ឹង ​កន្ថាផាវី ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការនារី​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋ​សភា​ និង​រាជ​រដ្ឋភិបាល​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធ​ស្រ្តី​ និង​បង្ក​លក្ខណៈ ​ដល់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេច​ក្តី​សម្រេច​ក្នុង​វិស័យ​នយោបាយ​និង​វិស័យ​ សាធារណៈ​បាន​ធ្វើ​អោយ​សិទ្ធ ​ស្រ្តី​ត្រូវ​បាន​លើក​កំពស់​ជា​បន្ត​បន្ទាប់​៕

Related Articles

Back to top button
Close
Close