ផលប៉ះពាល់ពីការសាង​សង់ទំនប់វារីអគ្គិសនី​នៅតាមដង​ទន្លេមេគង្គ

គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ត្រូវ​បានប​អ្នក​វិទ្យា​សាស្រ្ត​និយាយ​ថា អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​ប្រជា​ជន​រាប់​លាន​នាក់​។ ​

តាម​ការ​សិក្សា​អន្តរ​ជាតិ​មួយ​ដែល​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ the​ Proceedings​ of​ National​ Academy​ of​ Science​ បាន​ព្រមាន​អំពី​គ្រោះ​មហន្ត​រាយ​នា​ពេល​អនាគត​មួយ​ដល់​ផលិត​ផល​ត្រី​ និង​ ប្រភេទ​សត្វ​ជា​ច្រើន​ទៀត​ប្រសិន​បើ​ទំនប់​ចំនួន​៧៨​នឹង​ត្រូវ​សាង​សង់​នៅតាម​ដៃទន្លេ​​មួយ​ចំនួន​របស់​ទន្លេ​មេគង្គ​មែន​នោះ​។

ការ​សិក្សា​នោះ​និយាយ​ថា​ គម្រោង​សាង​សង់​ទំបន់​ជា​ច្រើន​អាច​រារាំង​មិន​ឲ្យ​ត្រី​ជាង​១០០​ប្រភេទ​ហែល​ឡើង​មក​ដង​ទន្លេ​ខាង​លើ​ ដែល​អាច​ធ្វើឲ្យ​ប្រជា​ជន​ក្រីក្រ​តាម​ជនបទ​រាប់​លាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ការ​បរិភោគ​ត្រី​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​អាហារ​៕

Related Articles

Back to top button
Close
Close