រដ្ឋា​ភិបាល​បាន​សម្រេ​ចិត្ត​រុះ​រើ ​ព្រះបរ​ម​មេរុ​

ភ្នំ​ពេញ​៖ នៅ​​ព្រឹក​​ថ្ងៃ​ទី​ ១ មីនា​នេះ ​រដ្ឋាភិ​បាល​​បាន​​សម្រេ​ចិត្ត​រុះ​រើ ​ព្រះ​​បរមមេរុ​​ហើយ ​​បន្ទាប់​ពី​​មាន​​បដិវាទមតិ ​យ៉ាង​ចម្រូវ​ចម្រាស​ ពី​ព្រះ​មេ​រុ ​ដែល​​​មាន​​តម្លៃ​សាងសង់ ​១,​២ លាន​​ដុល្លារ​រួច​មក​នោះ​។​

ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់​​របស់​អតីត​ព្រះមហាក្សត្រ​ ធ្លាប់​​បាន​​មាន​​បន្ទូលថា ​ វា​មិន​​ទាក់​ទង​​នឹង​តម្លៃ​ច្រើន​​នៃ​ការ​សាងសង់​ព្រះមេរុ​​នោះ​​ទេ  តែ​តាម​​ប្រពៃណី មេរុ​​ត្រូវ​​តែ​រុះ​រើ ​ចេញ​ បន្ទាប់​ពី​ធ្វើ​ការ​​បូជា ព្រះ​សព​​រួច ។​

អតីត​ព្រះ​មហាក្សត្រ ​ព្រះ​​បាទ​ នរោត្តម​ សីហនុ ព្រះ​ជន្ម​​ ៩១ ព្រះ​វស្សា ​ដែល​​បាន​ចូល​ទី​​វង្គត់​​នៅ​​មន្ទីរ ពេទ្យ​ទី ក្រុង ​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ ២០១២ សព​​របស់​ទ្រង់​​ត្រូវ​​​បាន​គេ​បូជា​កាល​ពី​​​ល្ងាច​​ថ្ងៃ​​ទី​ ០៤ កុម្ភៈ ​ឆ្នាំ ២០១៣ ជា​អ្វី​​ដែល​នាយករដ្ឋមន្ត្រី​​ខ្មែរ​​​លោក ហ៊ុន សែន អត្ថា​ធិប្បាយ​ថា​​ គ្រា​នោះ​បាន​​លេច​ចេញ​​ នូវ​អព្ភូត​ហេតុ​ប្លែកៗ​ជា​ច្រើ​ន​ ដែល​ជា​បារមី​​របស់​ទ្រង់ ​៕​

ព្រះ​បរ​មមេរុ​ត្រូវ​​រុះ​រើ ​ចេញ​ បន្ទាប់​ពី​ធ្វើ​ការ​បូ​ជា​ ព្រះ​សព​រួច​ ។
ព្រះ​បរ​មមេរុ​ត្រូវ​​រុះ​រើ ​ចេញ​ បន្ទាប់​ពី​ធ្វើ​ការ​បូ​ជា​ ព្រះ​សព​រួច​ ។

Related Articles

Back to top button
Close
Close