ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ដួលសន្លប់ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ស្ត្រីម្នាក់ស្ពាយកាបូបដើរឆ្លងផ្លូវ ទៅដល់មុខគ្លីនិកធ្មេញហេលស៊ី ផ្ទះលេខ២៤០ ផ្លូវទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ ស្រាប់តែដួលសន្លប់ស្តូក ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។
បើតាមការឲ្យដឹងពីអុំស្រីលក់នំប៉័ងសាច់ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញស្ត្រីម្នាក់នេះ ស្លៀកពាក់ស្អាតបាត និងមានស្ពាយកាបូបដើរឆ្លងផ្លូវពីលិចទៅកើត ខណៈមកដល់មុខគ្លីនិកធ្មេញហេលស៊ី ឃើញស្ត្រីរួបនោះអង្គុយចុះហើយដួលសន្លប់តែម្តង ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន៕ ហេង នាង