ពលរដ្ឋបុរីកីឡា ៥នាក់ចូលជួបពិភាគ្សាជាមួយមន្ត្រីសាលារាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី ៦ មីនា ២០១២ ប្រជាពលរដ្ឋបុរីកីឡា ចំនួន៥នាក់ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញហៅចូលជួបធ្វើការពិភាគ្សាដើម្បីដោះស្រាយលើបញ្ហាផ្ទេរលំនៅស្ថាន ដោយមានប្រជាពលរដ្ឋប្រមាណ ១០០នាក់បាននាំគ្នាទៅរង់ចាំលិទ្ធផលនៃកិច្ចប្រជុំនោះ នៅមុខសាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបុរីកីឡាជាង ៣០០គ្រូសារត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនផានអឹម៉ិចវាយកម្ទេចផ្ទះកាលពីថ្ងៃទី ៣ មករា ២០១២ ដោយសំអាងថា ពួកគេមិនមានឯកសារគ្រាប់គ្រាន់ដើម្បីទទួលបានសំណងជាផ្ទះល្វែងដូចអ្នករស់នៅបុរីកីឡាជាច្រើនរយគ្រូសារនោះទេ។
ក៏ប៉ុន្តែក្រុមពលរដ្ឋបុរីកីឡា ភាគច្រើនជាស្រ្តីបានព្យាយាមតវ៉ាជាច្រើនលើកច្រើនសាព្រមទាំងបង្ហាញលិខិតឯកសារដើម្បីទាមទារឲ្យក្រុមហ៊ុនផានអឹម៉ិច សាងសង់អាគារផ្ទះល្វែង ២បន្តែមទៀត ដើម្បីផ្តល់ឲ្យអ្នកភូមិបុរីកីឡាដូចការសន្យាពីមុន៕