សម្តេចតេជោ បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់ 

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៥ ឧសភា ២០២១) ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  បានបញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។

សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងរបស់យើងនឹងមកបន្តបន្ទាប់នៅថ្ងៃទី១១ ខែឧសភាខាងមុខមកដល់៥០ម៉ឺនដូសទៀត។ សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភខ្លាចអស់វ៉ាក់សាំង។

សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត៕

 

 

 

Related Articles

Back to top button
Close
Close