ក្រសួងសុខាភិបាលប្រកាសអាសន្ន ពីជម្ងឺគ្រុនផ្ដាសាយបក្សី
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសជាសាធារណៈ នាថ្ងៃទី២៦ កុម្ភៈ ២០១៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះជម្ងឺគ្រុនផ្ដាសាយបក្សី ឬ (H5N1) ដោយប្រជាពលរដ្ឋត្រូវតែប្រុង ប្រយ័ត្នចំពោះការប៉ះពាល់បក្សីងាប់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ប្រជាពលរដ្ឋ ដែលប៉ះពាល់បក្សី ត្រូវតែលាងសម្អាតដៃ នឹង សាប៊ូ ហើយនៅពេលដែលសង្ស័យថា មានជំងឺផ្តាសាយបក្សី ត្រូវប្រញាប់ប្រញាល់ បញ្ជូនកូនចៅ ទៅមន្ទីរ ពេទ្យ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាចាប់តាំងពីខែ មករា ដើមឆ្នាំ ២០១៣ នេះ ត្រូវបានគេរកឃើញថា យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៧នាក់ហើយ ដោយសារមេរោគ H5N1 ៕