បុរស​ម្នាក់​ត្រូវ​រថ​យន្ដ​ដឹក​អំបិល​កិន​ខ្ទេច​ក្បាល​ស្លាប់​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលឹម​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ កម្មករ​លី​អំបិល​ម្នាក់​​​ធ្លាក់​ពីលើ​រថយន្ដ​ ចូល​ក្រោម​កង់​ក្រោយកិន​ខ្ទេច​ក្បាល​ ស្លាប់​ភ្លាមៗនៅ​កន្លែង​កើតហេតុ​ ស្ថិត​នៅចំណុចគល់​ស្ពានព្រះមុនីវង្ស​ចាស់​ផ្នែកខាងកើត​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌមានជ័យ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មានស្រុក​កំណើត​ឃុំ​ព្រៃ​ផ្គាំ​ ស្រុក​អង្គរបុរី​ ខេត្ដ​ តាកែវ​ ។​ រថយន្ដ​បង្ក​ប្រភេទ​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​សលាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣​B​-៥៥៦០​ បើក​បរ​ដោយ​ឈ្មោះ​ បៀម​ ដា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ព្រែក​ភ្លើង​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ ។​

មុន​ពេល​កើតហេតុ​រថយន្ដ​ដឹក​អំបិល​ចេញពី​ក្រុង​តា​ខ្មៅ​ ឆ្ពោះ​មក​ភ្នំពេញ​ មក​ដល់​ស្ពាន​ព្រះ​មុនី​វង្ស​រថយន្ដ​ក៏​បត់​ឡើង​តាម​ស្ពាន​ថ្មី​ដើម្បី​ឡើង​ តាម​ស្ពាន​ចាស់​ ។​ ពេល​បើក​ដល់​ចំណុច​ផ្លូវ​កោង​ រថយន្ដ​ក៏​បើកចាក់​គួរ​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដែល​ជិះ​នៅ​លើ​រថយន្ដ​ធ្លាក់​ចូល​ ក្រោម​កង់​រថយន្ដ​ បណ្ដាល​ឱ្យ​កិន​ខ្ទេច​ក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ ទាំង​រថយន្ដ​និង​អ្នកបើកបរ ​ត្រូវ​បាន​នគរបាល​នាំ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​រាជធានី​ ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕ ហេង នាង​

45

Related Articles

Back to top button
Close
Close