ម៉ូតូពីរគ្រឿង បើកបុកគ្នា របួសធ្ងន់ ពីរនាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ម៉ូតូពីរគ្រឿង បើកបុកគ្នានៅចំណុចវិថីកម្ពុជាក្រោម កែងនិងវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។
មុនពេលកើតហេតុមានបុរសម្នាក់បើកម៉ូតូមួយ គ្រឿងម៉ាកប៊េស ពណ៌ក្រហម ពាក់ស្លាកលេខម៧៥២៤ភព១ ធ្វើដំណើរតាមបណ្ដោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកែងនិងវិថីកម្ពុជាក្រោមបានទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ក្រហមដូចគ្នាពាក់ស្លាកលេខភ្នំ1E6092ជិះគ្នាពីរនាក់ធ្វើដំណើរ តាមបណ្ដោយវិថីកម្ពុជាក្រោមទិសដៅពីកើតទៅលិចក្នុងល្បឿនយឺត ក្នុងគោលបំណងឆ្លងផ្លូវទៅទិសខាងលិច យ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់និងម្នាក់ទៀត ម្ចាស់ម៉ូតូម៉ាកប៊េស រត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះពីរនាក់ដែលជាម្ចាស់ម៉ូតូវីវ៉ា ត្រូវបានយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងម៉ូតូបង្កហេតុទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះ វាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បី ចាត់ការតាមផ្លូវច្បាប់៕ ហេង នាង