រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​រង​របួស​ធ្ងន់​ស្រាល​ ៧​នាក់ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៤​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃទី​២២ ខែ​កុម្ភៈ រថ​យន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​​ពេញទំហឹង រួញ​ក្បាល​ជាប់​គ្នា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្រុម​ទី​១ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លាប ខណ្ឌ​ឬ​ស្សី​កែវ។

ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​​ ​កម្មករ​លើក​ឥដ្ឋ ដែល​ជិះ​នៅ​លើ​រថ​យន្ត​​​រង​របួស​ធ្ងន់​ស្រាល​៧​នាក ដោយ​មាន​អ្នក​ខ្លះ​ ​ដាច់​ដៃ ខ្លះ​បាក់ជើង ឯ​ខ្លះ​ទៀត​គាប​ជាប់​និង​ក្បាល​រថយន្ត ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​ពេល​ វេលា ពុំ​មាន​នរណា​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​ឡើយ។

យោង​តាម​សេចក្ដីរាយការណ៍​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា រថយន្ត​ពីរ​គ្រឿង​ដែល​បុក​គ្នា​ខាង​លើ​នេះ ទី​១ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្ដាល 3A-0013 ជិះ​ដោយ​បុរស​៤​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ល្បឿន​លឿន បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក ហ៊ីយ៉ាន់ដាយ​ដូចគ្នា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5364 ដឹក​ឥដ្ឋ​ពេញ​ក្នុង​រថយន្ត ហើយ​ជិះ​គ្នា​៣​នាក់ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា គឺ​ពី​ជើង​ទៅ​ត្បូង​។

ខណៈ​បើក​មកដល់​ចំណុច​កើតហេតុ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស បាន​បើក​គេច​ម៉ូតូ​មួយ​គ្រឿង ដែល​ជិះ​ពីមុខ បណ្ដាល​ឲ្យ​រេ​ចង្កូត​ពន្លះ​ជាមួយ​ក្បាល​រថយន្ត​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បណ្ដាល​ឲ្យ ក្បាល​រថយន្ត​ទាំងពីរ​គ្រឿង​រួញ​ជាប់​គ្នា និង​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ក្រឡាប់​ផ្ងារ​កិន​ពីលើ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ធ្លាក់​ឥដ្ឋ​រាយប៉ាយ​ពេញ​ផ្លូវ។

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕ ហេង នាង​

21

Related Articles

Back to top button
Close
Close