រថ​យន្ត​បត់​ឆ្លង​ផ្លូវ​ ម៉ូតូ​បើក​លឿន​ជ្រុល​ទៅ​បុក​រង​របួស​បាក់​ភ្លៅ​ពីរ​នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ​រថយន្តមួយគ្រឿង បើកបត់ឆ្លងផ្លូវ ជិតផុតក៏ត្រូវម៉ូតូ​មួយគ្រឿង បើក​លឿន​ជ្រុលទៅបុក​ពេញទំហឹង ស្ថិតនៅតាមបណ្តោយ ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ័សែនជ័យ​ បណ្តាល​ឲ្យ​ដួល​បោកអូស ប្រហែល ជិត១០ម៉ែត្របណ្តាលឲ្យ អ្នកបើកបរម៉ូតូពីរនាក់ រងរបួសបាក់ភ្លៅខាងឆ្វេង ទាំងអស់គ្នា។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អ៊ុយ វ៉ាន់ណេត ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាជាងទង រស់នៅ ភូមិប៉ប្រកខាងត្បូត សង្កាត់កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ  (ជាអ្នកបើកបរម៉ូតូ)និងម្នាក់ទៀត ឈ្មោះ លឹម សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មាន​ស្រុក​កំណើត នៅឯខេត្តកំពត ។

អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BK-7342 រងរបួសបាក់ភ្លៅ ខាង​ឆ្វេង​ទាង​ពីរនាក់ បើកបរក្នុងទិសដៅ ពីកើតទៅលិច។ រីឯរថយន្ត ដែលបើកឆ្លងផ្លូវ ប៉ះជាមួយ ម៉ូតូនោះម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ចំណុះ​២​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2072 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ បើក​បរ​ក្នុង​ទិស​ដៅ​ពីលិច ទៅ​កើត​រួច​ហើយ​ បត់ឆ្លងផ្លូវទៅជើង។

​មុនពេលកើតហេតុ រថយន្តបើកបរ ក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុក៏ បត់​ឆ្លង​ផ្លូវ ចូលក្នុងភូមិតាមច្រកហាង សួន​បុប្ឆា​​ទើប តែឆ្លងបានហួស គំនូសកណ្តាលបន្តិច ក៏​ត្រូវ​បើក​មក​លឿន​ជ្រុល ទៅបុកយ៉ាងពេញទំហឹង ដួលបោកទៅនឹងថ្នល់ អូសប្រហែល ជិត១០ម៉ែត្រ បណ្តាល​ឲ្យបាក់ភ្លៅខាង​ឆ្វេងទាំងពីរ នាក់​។

​ក្រោយ​កើត​ហេតុ​ម្ចាស់រថយន្តគ្រាន់តែបើកឡើង ចូលដល់លើផ្លូវលំ បន្តិចរួចហើយក៏ទុកចោល ​រត់គេចខ្លួនទៅបាត់ ។ ចំណែក ឯ​ជន​រង​គ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះ មន្ទីរ​បង្អែ​កពោធិ៍​ចិន​តុង ដឹកយកទៅសង្គ្រោះជាបន្ទាន់។ ចំ​ណែក​ម៉ូតូ​ និង​រថ​យន្ត​ត្រូវ​ នគរ​បាល​ចរាច​ខណ្ឌ ចុះ​ទៅ​ដល់​ធ្វើ ​ការវាស់វែងនឹង យក​យកមករក្សាទុកនៅ អធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសង្ខាង ចូល​ខ្លួន​ទៅ​ដោះស្រាយ តាមផ្លូវច្បាប់៕ ហេង នាង​

Hong-0246Hong-0247

Related Articles

Back to top button
Close
Close