នៅក្នុងខែមីនា និងខែមេសា​នេះនឹងមានភ្លៀងកក់ខែ​ធ្លាក់រាយប៉ាយ

ភ្នំពេញ: យោងតាម​ការវិភាក និង​ព្យាករណ៍​ស្ថានភាព​ធាតុ​អាកាស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ជូន​ដំណឹង​ថា នឹង​បានបង្ហាញ​ថា នៅ​ក្នុង​រដូវប្រាំង «ខែ​មីនា និង​ខែ​មេសា ឆ្នាំ​២០១២» នេះ នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ នៅតាម​បណ្តា​រាជធានី​-​ខេត្ត។ សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី ​២៩ ​​កុម្ភៈ​ ​២០១២។

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ  បាន​លើកឡើង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយមសូម​ធ្វើ​ការកត់សំគាល់ និង​បញ្ជាក់ជូន​ថា នៅពេល​មាន​ភ្លៀង​កក់​ខែ​នា​រដូវប្រាំង​នេះ ក៏​នឹង​មាន​បាតុភូត​ធម្មជាតិ​ទាំងនេះ អាច​នឹង​បង្ក​ឲ្យមាន​ការប៉ះពាល់​ដល់​អាយុជីវិ​តមនុស្ស សត្វ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ពិសេស​នៅ​តំបន់​ជនបទ​៕​

Related Articles

Back to top button
Close
Close