ការចរចាពាណិជ្ជកម្មសេរីត្រីភាគីមួយរវាងជប៉ុន ចិន និងកូរ៉េខាងត្បូង
បើតាម រដ្ឋាភិបាលជប៉ុនបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទនេះថា រដ្ឋាភិបាលជប៉ុន, ចិន និងកូរ៉េខាងត្បូងនឹងជួបប្រជុំដំណាក់កាលដំបូងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃពុធនេះ នៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុនដើម្បីចាប់ផ្តើមការចរចា សម្រាប់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគីមួយ។
ការពិភាក្សាស្ដីពីការ អនុវត្តន៍ការងារនឹងប្រព្រឹត្តទៅមុនពេលកិច្ចចរចាលើកទី ១ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគេរំពឹងថានឹងត្រូវធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅ ចុងខែមីនា ឬក៏ដើមខែមេសាខាងមុខនេះ។
ទីក្រុង តូក្យូកំពុងស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយ ប្រទេសជិតខាងនៅក្នុងតំបន់អាស៊ី ដោយទុកមួយអន្លើនូវភាពតានតឹងលើបញ្ហាជម្លោះទឹកដី។
កាលពីចុងខែវិចិ្ឆកា រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន, ចិន និងកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ី អាគ្នេយ៍នៅក្នុងទីក្រុងភ្នំពេញ ថាប្រទេសទាំងបីនឹងចាប់ផ្តើមការចរចាត្រីភាគីមួយ៕ (Radio Australia)