​ម៉ូតូ​ និង​រថ​យន្ដ​បុក​គ្នា​ស្លាប់​១​ របួស​ធ្ងន់​ ២​នាក់​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ មុខ​ផ្ទះ​លេខ​១៦៨២​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​  បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​ បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​កាន់​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ខណៈ​ជន​រង​គ្រោះ​ ទាំង​៣​នាក់​ជិះ​ម៉ូតូ​រួម​គ្នា​ ហើយ​ត្រូវ​បាន​ រថយន្ដ​ធុន​ធំ​បើក​បុក​ចំ​ពីមុខ​ ។

មុន​ពេល​ គ្រោះថ្នាក់​គេ​បានឃើញ​ជន​រង​គ្រោះ​បាន​ ជិះ​ម៉ូតូ​ដឹក​គ្នា​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​គោលដៅ​ពី​ជើង​ឆ្ពោះ​មក​ត្បូង​ រីឯ​ រថយន្ដ​បង្ក​បាន​ធ្វើ​ដំណើរ​លើ​បណ្ដោយ​ ផ្លូវ​ដូច​គ្នា​តែ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ ។​ លុះ​ មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើករថយន្ដ​ បង្ក​បាន​ចូល​ទៅ​ចំណែក​នៃ​យាន​ម្ខាង​ ប្រហែលជា​១​ម៉ែត្រ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ ជន​រង​គ្រោះ​ដែល​ជិះ​បញ្ច្រាស​គ្នា​ចំ​ពីមុខ​ យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​អ្នក​បើក​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​២​ នាក់​ទៀត​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសធ្ងន់​ ។​

រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដ​ CANTER​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រៃវែង​ 3A-0113​ អ្នកបើកបរ​បាន​ភៀសខ្លួន​បាត់​ ពី​កន្លែង​កើតហេតុ​ ។​ ចំណែក​ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​រួម​គ្នា​ម៉ាក​ស៊ី​ធី​ផ្លាស​ ពណ៌​ ក្រហម​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ ឈ្មោះ​សាយ​ ដា​រា​ អាយុ​១៩​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​ត្រ​ញំ​ង​ខ្លា​ ឃុំ​អង្គតាសោម​ ស្រុក​ ត្រាំកក់​ ខេត្ដតាកែវ​ ស្លាប់​នៅ​កន្លែង​កើត​ ហេតុ​ និង​២​នាក់​ទៀត​ឈ្មោះ​ពេជ្រ​ គង្គា​ និង​ឈ្មោះ​ទូច​ អាយុ​១៨​ឆ្នាំ​ដូច​គ្នា​ មាន​ ស្រុក​កំណើត​ឃុំ​អង្គតាសោម​ ស្រុក​ត្រាំ​កក់​ ខេត្ដតាកែវ​ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៕ ហេង នាង

img_1563(1)img_1561(1)

Related Articles

Back to top button
Close
Close