ភាពខុសគ្នារវាងទំនាក់ទំនងស្នេហាយុវវ័យសម័យថ្មី និងយុវចាស់សម័យដើម
ភ្នំពេញ: យុវវ័យបច្ចុប្បន្ន ហ៊ានសារភាពនិងបង្ហាញនូវសេចក្ដីស្នេហារបស់ខ្លួនដល់មនុស្សដែលខ្លួន ចាប់អារម្មណ៍មិនថា ជាយុវវ័យ ឬក៏ជាយុវតីឡើយ។
យុវជន មុនីរ័ត្ន មានអាយុ ១៩ឆ្នាំ បានឲ្យដឹងថា ខ្លួនចេះមានទំនាក់ទំនងស្នេហា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook ដែលបច្ចុប្បន្នកំពុងតែពេញនិយម។ ការទំនាក់ទំនងតាម Facebook នេះ វាងាយស្រួលណាស់ ដោយពេលចាប់ផ្ដើមរបស់ពួកគេគឺតាមរយៈការ Comment លើរូបភាពរបស់ពួកគេទៅវិញទៅមករហូតបានក្លាយទៅជាសង្សារតែម្ដង។
ដោយឡែកសម្រាប់ សេចក្ដីស្នេហារបស់ក្រុមយុវវ័យកាលពី ៣០ឆ្នាំមុន គឺមិនដូចនឹងសេចក្ដីស្នេហារបស់យុវវ័យសម័យទំនើបនេះទេ។ ដោយសារតែការប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្ដីខ្មាសអៀនរបស់យុវវ័យសម័យមុនរៀងៗខ្លួន។
ដោយពួកគេមិនបានបង្ហាញពីវាចាបេះដូង នៃសេចក្ដីស្រឡាញ់ដោយត្រង់ប្រាប់ទៅគូស្នេហ៍ឡើយ។ គឺចាស់ទុំទាំងសងខាង ឯណោះវិញទេជាអ្នកផ្គូផ្គងចាប់ផ្គុំឲ្យក្មេងៗសម័យនោះរៀបការគ្នា ជាប្ដីប្រពន្ធ៕