ស្លាប់ ៣នាក់របួស ៤០នាក់ក្នុងគ្រោះថ្នាក់ចរាចរទូទាំងប្រទេសថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៣បានកើតឡើង ចំនួន ៥លើក (យប់ ២លើក), បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រីម្នាក់), របួសធ្ងន់ ២៨នាក់ (ស្រី ២០នាក់), របួសស្រាល ១២នាក់ (ស្រី ៩នាក់) នេះបើយោងតាមរបាយការណ៍របស់ប៉ូលិសនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថាក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើក បានបង្កឲ្យខូចខាតយានយន្តសរុប ៦គ្រឿង ក្នុងនោះម៉ូតូ ៣គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ ១គ្រឿង។ មូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីបើកបរល្មើសល្បឿនមាន ៣លើក, មិនគោរពសិទ្ធអាទិភាព ១លើកមិនប្រកាន់ស្តាំ១លើកនិងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព មានចំនួន ៥២គ្រឿង គឺរថយន្តទេសចរណ៍ ២២គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៤គ្រឿង, រថយន្តដឹកទំនិញធន់តូច៦គ្រឿង៕