ករណី​​ទី​​ ៦​​នៃ​​ការ​​ស្លាប់​​ដោយ​​សារ​​ជំងឺ​​គ្រុន​​ផ្ដា​​សាយ​​បក្សី​​នៅ​​កម្ពុជា​​

ភ្នំ​ពេញ៖ មន្ត្រី ​សុខាភិបាល​កម្ពុជា​បាន​ឲ្យដឹង​ថា​ មាន​ការ​កើន​ឡើង​មិន​ធម្មតា​នៃ​ចំនួន​ករណី​អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ នៅ​ក្នុង​ឆ្នាំ​នេះ​ ក្រោយ​ពី​មាន​ករណី​ថ្មី​នៃ​ការ​ស្លាប់​កុមារី​ម្នាក់​ទៀត​ ​ដែល​គេ​បាន​ពិនិត្យ​ឃើញ​ថា​ឆ្លង​វីរុស​ H5N1​ នៃ​ជំងឺ​ផ្តាសាយ​បក្សី​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ ទីក្រុងភ្នំពេញ។​

na_bw_Vietnam_Bird_Flu_t440ការ​ស្លាប់​នៃ​កុមារី​នេះ​បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើន​ឡើង​ដល់​ ៦​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ។ មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ កុមារី​អាយុ​បីឆ្នាំ​រូប​នេះ​តែង​តែ​លេង​ជាមួយ​សត្វ​មាន់​នៅ​ក្នុង​ភូមិ​ របស់​នាង​នៅ​ក្នុង​ខេត្ត​កំពត។​

អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ចំនួន ​បួន​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ទារិកា​អាយុ​ ១៧​ខែ​មួយ​រូប​ផង​បាន​ស្លាប់​កាល​ពី​ខែ​មុន​ ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ក៏​មាន​កុមារី​អាយុ​ ៥​ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ៕

Related Articles

Back to top button
Close
Close