ស្រ្តីម្នាក់បានស្លាប់ដោយសារការសេពភេសជ្ជៈកូកាកូឡាច្រើនហួសហេតុ
អ្នកវិភាគសាកសពជនជាតិណូវ៉ែល ហ្សេឡង់ ម្នាក់បានដាក់បន្ទោសការស្លាប់ដោយសារអាការគាំងបេះដូងរបស់ ស្រ្តីម្នាក់អាយុ ៣០ឆ្នាំ លើការញៀនភេសជ្ជៈកូកា កូឡា។
ស្រ្តី ដែលមានឈ្មោះ Natasha Harris បានស្លាប់នៅក្នុងឆ្នាំ ២០១០ ដោយសារជំងឺបេះដូង បន្ទាប់ពីបានទទួលទានភេសជ្ជៈកូកា កូឡារហូតដល់ទៅ ១០លីត្រក្នុងមួយថ្ងៃៗអស់រយៈពេលជាច្រើនខែ។
អ្នកវិភាគសាកសពរូបនោះក៏បានអំពាវនាវឲ្យមានការព្រមានពីចំនួន ស្ករ និងជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈដែលមានជាតិកាបូនឌីអុកស៊ីត ដោយមានការបោះពុម្ពនៅលើសំបកដបទាំងអស់។
លោក Doug Sellman នាយកមជ្ឈមណ្ឌលជាតិសម្រាប់ទប់ស្កាត់ការញៀនរបស់ប្រទេសណូវ៉ែលហ្សេ ឡង់មានប្រសាសន៍ថាការស្លាប់របស់លោកស្រី Harris គឺមិនចាំបាច់ព្រោះគេអាចទប់ស្កាត់បាន៕ (Radio Australia)