គណបក្សប្រឆាំង និងអ្នកកាន់អំណាចមិនអាចបង្រួបបង្រួមបានទេ
ភ្នំពេញ៖ កាលពីថ្ងៃទី៦ កុម្ភៈ ២០១៣ បន្ទាប់ពីចប់ពិធី សម្ភោធតូបសម្រាប់គោរពវិញ្ញាណក្ខន្ធដល់អ្នកកាសែតដែលបានស្លាប់នៅ ក្នុង សម័យ សង្គ្រាមនៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រី ក្រសួងព័ត៌ និងអ្នកនាំពាក្យ រដ្ឋាភិបាលបានមានប្រសាសន៍ថា គណបក្សប្រឆាំង និងគណៈបក្សកាន់អំណាច មិនអាចបង្រួបបង្រួមគ្នាបានទេ។ លោករដ្ឋមន្ត្រីបានបន្ត ថា យើងមិនអាចបង្រួបបង្រួមគ្នាបានទេប៉ុន្តែយើងអាច និយាយគ្នាបានត្រង់ចំណុចសំខាន់គឺគណបក្សនិមួយៗមានគោលជំឈររៀងៗ ខ្លួន។ ប្រហែលជាគ្មានថ្ងៃបង្រួបបង្រួមគ្នាបានទេពីព្រោះ គេបានចោទថាយើងជាចោរ ជា អ្នកក្បត់ជាតិ ដែលបញ្ហាទាំងនេះធ្វើឲ្យយើងពិបាកបង្រួបបង្រួមគ្នាណាស់ ។
ចំពោះបញ្ហាដែលលោកនាយករដ្ឋមន្ត្រីបារាំងបានជូបជាមួយសម្ដេចនាយក រដ្ឋ មន្ត្រី ហ៊ុន សែន ពីបញ្ហាលោក សម រង្ស៊ី និង ម៉ម សូ ណង់ដូ ត្រូវបានសម្ដេចហ៊ុន សែនមាន ប្រសាសន៍ផងដែរថា ប្រសិនបើអ្នកប្រព្រឹទ្ធនយោបាយមានសីលធម៌ដូចអ្នកប្រកបអាជីវកម្ម ដូចដែលគេផ្សាព្វផ្សាយពាណិជ្ជកម្មនោះយើងសុខចិត្តបង្អាប់ពីគេ។ ប៉ុន្តែគេចាប់ផ្តើមជំឈរឡើង ប្រមាថគេទៅហើយ តើយើងអាចចាប់ដៃគ្នាដូចម្ដេចបានទៅ៕