ណុប បាយ៉ារិទ្ធ ឆ្លើយតបមតិរិះគន់តារាដែលធ្វើពុតជាយំក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធបានចេញមកឆ្លើយតបទៅនឹងការរិះគន់ចេញពីមហាជនមួយចំនួ នដែលបានធ្វើការចោទប្រកាន់មកលើ ក្រុមតារាមួយចំនួនបានធ្វើពុតជាយំនៅក្នុងព្រះរាជពិធីដង្ហែព្រះបរម សព ព្រះបរមរតនកោដ្ឋដើម្បីទាមទារការចាប់អារម្មណ៍ពីមហាជនតែប៉ុ ណ្ណោះ។
ម្ចាស់បទសង្សាលែងៗស្រលាញ់គ្នាមែនទែនរូបនេះបានប្រើ ប្រាស់បណ្តាញសង្គមដ៏ពេញនិយមរបស់ខ្លួនផ្ញើសារមួយ ឆ្លើយតបចំពោះបញ្ហាខាងលើនេះដោយលោកបានចាត់ទុកមតិដែល បានលើកឡើងនោះជាគំនិតអគតិមិនសមទំនង។
លោកបានសសេ រនៅគណនិយហ្វេសប៊ុគរបស់ខ្លួនថា ហេតុអ្វីក៏កូនខ្មែរមួយចំនួនចេះតែរិះរកគំនិតជាន់ឈ្លីខ្មែរដូចគ្នា ឥចឹង? មិនយល់? ចាប់តាំងពីថ្ងៃទៅទទួលព្រះរាជសពព្រះករុណាយាងមក រហូតដល់ថ្ងៃថ្វាយព្រះភ្លើង មិនថាតែពួកយើងជាតារា ប្រជាជនទូទាំងប្រទេសម្នាក់ៗសុទ្ធតែខ្លោចផ្សារក្នុងចិត្តព្រោះតែ ការបាត់បង់ដ៏ធំធេង គ្មានថ្ងៃវិលវិញ នោះគឺការយាងចូលទីវង្គត់របស់ព្រះវររាជបិតាដ៏ឆ្នើមរបស់យើង ។ មហាទុក្ខសោកដ៏ធំធេងនេះ ការសោកស្តាយរកទីបំផុតគ្មាននេះ បានចាក់ដោតទៅដល់ក្រអៅបេះដូងរបស់យើងជាកូនខ្មែរគ្រប់រូប ឲ្យទប់ទឹកភ្នែកថាមិនឲ្យហូរមកបានទេ ? រហូតមានបងប្អូនខ្មែរ១ចំនួនព្រមស្ម័គ្រចិត្ត កោរសក់ថ្វាយការគោរពដ៏ខ្ពង់ខ្ពស់ដល់ទ្រង់ ហេតុអីក៏ពួកអគតិ សណ្តានញុះញង់១ចំនួន បែជាយល់ថាការសោកស្តាយសម្រក់ទឹកភ្នែករបស់កូនខ្មែរដូចគ្នាដែល ជាតារាគឺជាការសម្តែង ទាមទារភាពល្បី ។ មិនត្រឹមតែប៉ុណ្ណោះគេបាននិយាយថាពាក្យមិនសមរម្យជាច្រើនដូចជា ចង់ល្បីណាស់ប្រឹងពេបឲ្យគេថត បើគ្រួសារគេស្លាប់គេយំឥចឹងអត់ ល្បីហើយអញពេលនេះខំយំសិន យំទៅមុខដូចឆ្កួត មុខពួកតារាពេលអត់លាបមុខឥចឹងយាប់មើលម៉េះត្រូវមកយំឥចឹងទៀតមិនដឹង ដូចស្អី? ទាមទារចំណាប់អារម្មណ៏ ខំសម្តែងណាស់ហ្ន? ងាប់ជាំមុខអស់ ចង់ល្បីពេក។តារារូបនេះបន្ថែមថា ខ្ញុំមិនយល់ថាពាក្យបែបហ្នឹងចេះតែនិយាយចេញមកទៅរួច អ្នកទាំងនោះជាកូនខ្មែរដែរទេ? ទាំងអ្នកទាំងខ្ញុំតើបានធ្វើពលិកម្មអ្វីតបស្នងដល់ព្រះគុណដ៏ធំធេងរ បស់ទ្រង់វិញ ឥចឹងត្រឹមតែការចូលរួមដង្ហែរព្រះអង្គយាងទៅឋានបរមសុខ ដោយទឹកចិត្តស្មោះខុសដែរ កាលដែលក្តុកក្តួលចិត្តសោកស្តាយចំពោះការបាត់បង់វត្តមានរបស់ទ្រ ង់ ហូរទឹកភ្នែក ខុសដែរ តើមានសេចក្តីប្រកាសថា ហាមតារាឬពលរដ្ឋខ្មែរ១រូបណាមិនឲ្យយំទេ? ពួកយើងក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូបយំ យំស្តាយព្រះអង្គ អ្នកមិនយំព្រោះអ្នកគ្មានបេះដូង បេះដូងរបស់អ្នកមិនដូចពលរដ្ឋខ្មែរទូទៅដែលគេយល់ពីភាពបាត់បង់ ហើយសូមជួយគិតមើលថា អ្នកនិយាយទាំងនោះតើមានសតិសម្បជញ្ញះ និងឧត្តមគតិជាកូនខ្មែរទេ ? ខ្ញុំសុំនិយាយត្រឹមតារាហង្សមាស រាល់មុនពេលចូលរួមកម្មវិធីនិមួយៗ លោកនាយកក្រុមហ៊ុន អ្នកគ្រប់គ្រងតែងតែប្រជុំគ្នាពិភាក្សា នែនាំមុននិងធ្វើព្រោះខ្លាចខុស ។ ហើយទោះយាងណាក៏មនុស្សធំៗហើយដឹងអ្វីសម មិនសម ។ ឥចឹងមេត្តាកុំយកតារាមកធ្វើជាផ្ទាំងសីបបាញ់លេងក្នុងខ ណះដែលពួកយើងកំពុងសាងកុសល្យជាមួយពុកម៉ែបងប្អូនប្រជា ពលរដ្ឋ១ប្រទេស ប្រយ័ត្នបាបនិងរឿងផ្តន្ទារគេ ៕
ដោយ៖ ស.រ