មន្ត្រី​ជំនាញ​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​

ភ្នំពេញ: ខណៈពេល​រដូវប្រាំង ចូលមក​ដល់​នៅតែមាន​កុមារ​កើត​ជំងឺ គ្រុនឈាម​ច្រើន​ចូល​សម្រាក​ក្នុង​មន្ទីរ ពេទ្យ លោក​សាស្ត្រាចារ្យ Beat Richner បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ជំងឺ​នេះ អាច​នឹង​ផ្ទុះ​ទ្បើង​ម្តងទៀត បន្ទាប់ពី​ផ្ទុះ កាលពី​ឆ្នាំ​២០១២​កន្លងមក​។​

Hopital-320x223លោក​សាស្ត្រាចារ្យបាន​បន្ត​ថា​​ ក្នុង​រយៈពេល​មួយខែ កន្លងមក​មាន​កុមារ​កើត​ជំងឺគ្រុនឈាម ចំនួន​៦៥០​នាក់​បាន​ចូល​សម្រាក​ក្នុង មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។​តាម​ធម្មតា​នៅ​រដូវ ប្រាំង​ករណី​ជំងឺគ្រុនឈាម​មិនសូវមាន​ឬ​គ្មាន ប៉ុន្តែ​ឆ្នាំនេះ​នៅតែមាន​ច្រើន ដែល​ធ្វើឱ្យ​យើង​បារម្ភ​ពី​ការផ្ទុះ​ជំងឺ​នេះ ជាថ្មី ។

លោក​បន្តថា “​ខ្ញុំ​ព្រួយបារម្ភ​អំពី ជំងឺ​នេះ​អាច​ផ្ទុះ​ទ្បើង​នៅក្នុង​ឆ្នាំ​២០១៣ នេះ​ម្តងទៀត ព្រោះ​កុមារ​កើត​ជំងឺ​នេះ នៅតែមាន​ចំនួន​ច្រើន​បាន​ចូលមក សម្រាក​ក្នុង​មន្ទីរពេទ្យ បើទោះជា​រដូវ ប្រាំង​ក៏ដោយ​” ។ លោក​បន្តថា “​តាម ធម្មតា​រដូវ​នេះ​ជំងឺ គ្រុនឈាម​មិនសូវមាន​ទេ ប៉ុន្តែ​បើ​នៅតែមាន​ច្រើន​បែបនេះ ជំងឺ​នេះ​អាច​នឹង​ផ្ទុះ​ទៀត​នៅពេល​ខាង មុខ​”​។​

ទាក់ទង​បញ្ហា​នេះ ខ្ញុំ​បានធ្វើ​លិខិត​ផ្ញើជូន​មន្ទីរ​សុខាភិបាល គ្រប់​ខេត្ត​ក្រុង​ឱ្យ​បន្ត និង​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ចំពោះ​ការផ្ទុះ​ជំងឺ​នេះហើយ​។ យើង​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន និង ត្រៀម​អា​បេ​ត​ជាស្រេច​”៕

Related Articles

Back to top button
Close
Close