​ចិន ​បាញ់​ទឹក ​បំផ្លាញ​នាវា ​វៀត​ណាម ​

សារព័ត៌មាន​ Cambodia News​/

ប៉េកាំង (០៤ មិថុនា ២០១៤) ៖ ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត ​និ​ងបំ​ផ្លា​ញ​នា​វា​ផ្សេងទៀត របស់​រដ្ឋា​​ភិ​បា​លក្រុង ហា​ណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នា​ពេ​ល​ថ្មី​ៗ​នេះ​ ​ដោ​យ​សា​រ​ជ​ម្លោះ​ក្នុ​​ង​ដែនសមុទ្រ ចិនភាគខាងត្បូង នេះបើតាមការ​ឲ្យ​ដឹង​ពី​​ភ្នាក់​​ងា​រ​សា​រ​ព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០​១៤។

ភាពតានតឹងថ្មីនេះបានកើតឡើងរវាងប្រទេសជិតខាងទាំងពីរ ដោយចិនជាអ្នកផ្តើមបង្កឡើង តាមរយៈដាក់ឧបករណ៍ ខួង​យក​ប្រេង​ក្នុង​តំបន់​ដែនទឹក កំពុងមានជម្លោះ កាលពីខែឧសភា កន្លងទៅនេះ។ ទង្វើនេះបណ្តាលឲ្យប្រជាជនវៀតណាម ធ្វើបាតុកម្មទ្រង់ទ្រាយធំ ​មួ​យ​ប្រ​ឆាំ​ង​ចិ​ន ដែ​ល​ជាបាតុ​ក​ម្ម​ ពុំធ្លាប់មានក្នុងទសវត្សរ៍ថ្មីនេះ ព្រម​ទាំ​ង​ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​បួ​ន​នា​​ក់​ស្លា​ប់​។

គួ​របញ្ជាក់ថា ប្រទេស វៀតណាម កាលពីខែឧសភា កន្លងទៅនេះ បានចោទប្រកាន់ប្រទេស ចិន ថាបានបណ្តែតទូកនេសាទរបស់ខ្លួន និង​ព្យា​យាមដុតបញ្ឆេះភាពតានតឹង តាមរយៈការ ដាក់ឧបករណ៍ខួងយកប្រេង នៅតំបន់កំពុងមានជម្លោះ៕

CH-00065

Related Articles

Back to top button
Close
Close